សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញ ជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវ

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ឈ្មួញឈើ​ដុះស្លែ ត្រូវបានគេស្គាល់ថា “តាអន្ទុង” រកស៊ីបទល្មើសព្រៃឈើ ប្រចាំនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សមត្ថកិច្ចតាមដងផ្លូវមិនហ៊ានធ្វើការបង្ក្រាប​នោះទេ ព្រោះជាឆ្នាំងបាយប្រចាំថ្ងៃ។

មតិមហាជនក៏ដូចជាប្រជាពលរដ្ឋ លោកបានលើកឡើងថា នៅតាមដងផ្លូវ មានសមត្ថកិច្ចកកកុញ មានដូចជា ស្នាក់ការរដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន ប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉ូលិសសេដ្ឋកិច្ចខេត្ត កម្លាំង2B មន្រ្តីទាំងនេះ មានសិទ្ធិបង្រ្កា​ប និងអនុវត្តន៍​ច្បាប់បាន តែបែរជាអង្គុយយកតែលុយទៅវិញ។

សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញឈើដុះស្លែ ដែលមានរហស្សនាមថា “តាអន្លុង” ប្រចាំស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា ចំពោះរថយន្តរបស់តាអន្ទុង បើទោះបីតាអន្ទុងដឹកទាំងយប់ ដឹកទាំងថ្ងៃ ក៏នឹងមិនមានសមត្ថកិច្ចជំនាញ ឬក៏ស្ថាប័នពាក់ពន្ធ័ណាមួយធ្វើការបង្រ្កាបនោះឡើយ។

ជុំវិញការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបានរលូនរបស់ឈ្មួញឈើដុះស្លែប្រចាំនៅស្រុកជាំក្សាន្ត ដែលមានរហស្សនាមតា(អន្ទុង)នេះ លោក គឹម ចេត្ថាវី នាយផ្នែករដ្ឋបាល ព្រៃឈើ ស្រុកជាំក្សាន្ត ដែលជាមន្ត្រីអសីលធម៌ ដែលតែងតែឆ្លើយជាមួយអ្នកសាព័ត៌មានរបៀបក្តៅ ក្រហាយ ដោយមិនដឹងទិសនោះ បានឆ្លើយថា បើចង់ដឹងទៅសួរប្រធានមន្ទីរខ្លួនឯងទៅ ពីព្រោះព័ត៌មាននេះ បានបាញ់ផ្ញើរទៅអោយប្រធានមន្ទីរអស់ទៅហើយ ចំពោះករណីឈើដែលដឹកចេញមកពីប្រភពណាវិញនោះ លោក គឹម ជេតថាវី បានឆ្លើយថា សុទ្ធ​តែមានប្រភពដឹកចេញរបស់គេ តែលោកមិនបានបញ្ជាក់ប្រភព ចំណុច ឬក៏​ដឹកចេញពីក្រុមហ៊ុនណាមួយឲ្យ​បានច្បាស់លាស់ជាក់លាក់ណាមួយ​នោះឡើយ៕

@Amapapa.News