ចុះឃាត់ទាំងយប់ គ្រឿងចក្រនិងរថយន្តបែនដឹកដី កំពុងធ្វើសកម្មភាពឈូសឆាយចាក់លុបអូរកំបុត

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថា គ្រឿងចក្រនិងរថយន្តបែនដឹកដី មួយចំនួន ត្រូវបានកម្លាំងគណបញ្ជាការឯកភាពស្រុកឃាត់ទាំងយប់ គឺកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលដែលម្ចាស់គ្រឿងចក្រ និងរថយន្តទាំងនោះ កំពុងធ្វើសកម្មភាពឈូសឆាយចាក់លុបអូរកំបុត នៅចំណុចស្ពានអូរកំបុត ស្ថិតក្នុងភូមិអូតាសេក ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកអភិបាលស្រុកថ្លែងបន្តថា នេះជាការបង្ក្រាបការឈូសឆាយទន្ទ្រានដីធ្លីសាធារណៈខុសច្បាប់ តាមផែនការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានយកដីជាកម្មសិទ្ធិខុសច្បាប់។ ករណីនេះរដ្ឋបាលស្រុកកំពុងបន្តនិតិវិធីតាមផ្លូវច្បាប។

នេះជាប្រត្តិបត្តការក្តៅមួយមិនធ្លាប់មានពីមុនមក សម្រាប់រដ្ឋបាលស្រុក ក្នុងការបង្ក្រាបការឈូសឆាយទន្ទ្រានដី សាធារណៈ ស្របពេលសកម្មភាពនេះ កំពុងត្រូវបានបុគ្គលមួយចំនួនលួចឆ្មក់ ដើម្បីទន្ទ្រានយកដីអូរ មកជាកម្មសិទ្ធិ។

សកម្មភាពលួចចាក់នេះ បើមិនតាមដានអោយបានហ្មត់ចត់ទេ ច្បាស់ជាអូរ ខាងលើនេះ ត្រូវបានជនខិលខូតទាំងនោះ ចាក់លុបបំពេញ តម្រូវការនៃចិត្តលោភលន់របស់ខ្លួនបាត់ទៅហើយ៕

@Amapapa.News