រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កំពុងសិក្សាធ្វើ​ច្បាប់ ដើម្បីចែកអំណាចឲ្យសមត្ថកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងកំពុងតែសិក្សា ធ្វើច្បាប់មួយ ដើម្បីចែកអំណាចឲ្យសមត្ថកិច្ច នៅពេលចុះបេសកកម្ម ព្រោះក្នុងពេលចុះបេសកកម្មម្តងៗ មានពលរដ្ឋខ្លះស្តាប់ និងខ្លះទៀតមានលក្ខណៈព្រហើន មិនស្តាប់នោះទេ ដែលនិយាយជារួម គឺប៉ូលិសជាអ្នកសម្របសម្រួលទៅវិញ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា សមត្ថកិច្ចកម្ពុជា បើប្រៀបធៀបជាមួយ នឹងបណ្ដាប្រទេសដទៃ ប្រហែលជាសមត្ថកិច្ចកម្ពុជាស្លូតជាងគេ។

សម្ដេចបន្ដថា ពេលសមត្ថកិច្ចចុះបេសកកម្ម ដើម្បីសម្រួលចរាចណ៍ជូនប្រជាពលរដ្ឋ បើសមត្ថកិច្ចមានដំបងបញ្ជា មានអ្នកស្ដាប់ ក៏ស្ដាប់ទៅ បើគេមិនស្ដាប់ ក៏មិនហ៊ានធ្វើអីគេនោះដែរ។ និយាយរួមទៅសមត្ថកិច្ចកម្ពុជា គឺជាអ្នកសម្របសម្រួល” 

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ត្រូវធ្វើច្បាប់មួយ និយាយរួមច្បាប់មួយ ដែលចែកអំពីអំណាចប៉ូលិស ការពិតទៅប៉ូលិស អ្នកសម្របសម្រួល ប៉ុន្ដែបើសិនមានរំលាភច្បាប់ណាមួយ អាហ្នឹងប៉ូលិសអំណាច។ យាយចឹងមិនថា ឲ្យអំណាចប៉ូលិសនោះទេ ដើម្បីធ្វើអីផ្តេសផ្តាស់គេទេ ចង់និយាយថា ឲ្យមានអំណាចមួយជាក់លាក់ ឲ្យស្របតាមច្បាប់ អីចឹងទេចោទប៉ូលិសធ្វើផ្តេសផ្តាស់។ ច្បាប់ការពារបំពេញ បេសកកម្មរបស់ប៉ូលិស នគរបាលយុត្តិធម៌ អាហ្នឹងយើងកំពុងតែសិក្សា

@Amapapa.News