រឿងឡានអត់ពន្ធ របស់លោកឧកញ៉ា ហង្ស ស៊ីផា មិនទាន់ស្ងួតផង ឥឡូវមានឈ្មួញលោតចូលម៉ូតូជាច្រើនគ្រឿងទៀត

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ រឿងឡានអត់ពន្ធ របស់លោកឧកញ៉ា ហង្ស ស៊ីផា មិនទាន់ស្ងួត នៅសៀមនៅឡើយនោះ ពេលនេះមានឈ្មួញ លោតចូលមកទៀតហើយ ដោយសមត្ថកិច្ច​ឃាត់​ រថយន្ត​ដឹក​ម៉ូតូ​ចំនួន​៤៤គ្រឿង ​(មានម៉ូតូឃ្លីក និងស្គុបពី) នាំចូល​តាម​ច្រក​ទ្វារ​តំបន់​ម៉ាឡៃ​ គ្មាន​​ឯកសារ និង ​កា​រអនុញ្ញាត​ស្របច្បាប់ កាលពីថ្ងៃ​អាទិត្យ​​ ១០រោច ​​​ខែកត្ដិក ​ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែធ្នូ​ ​​ឆ្នាំ២០១៨ ម៉ោង​១៣:៣០នាទី រសៀល​។

ដោយ​មាន​ការ​ឯកភាព​ពី​ព្រះរាជ​អាជ្ញា​លោក​ ជា ​សេង​អាន​ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ព្រំដែន​ម៉ាឡៃ​បាន​ដឹកនាំ​កម្លាំង​ប៉ុស្ដិ៍​ស្ពាន​ម៉ាឡៃ​ ​ឃាត់​រថយន្ត​ដឹកម៉ូតូ គ្មាន​​ឯកសារ និង ​កា​រអនុញ្ញាត​ស្របច្បាប់ នៅ​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​តំបន់​ម៉ាឡៃ ​​ចំនួន​មួយ​គ្រឿង​ម៉ាក ​​HINO500 ពាក់​ស្លាក​លេខថៃ ​63.3345 (ពណ៌​ស) ​បើក​បរ​ដោយ​ឈ្មោះ​​ យ៉តឆាង​ មន្នីរ៉ាត់​ ភេទ​ប្រុស​អាយុ​៤៤ឆ្នាំ​ (ជនជាតិថៃ) បានបើក​រថយន្ត​ដឹក​ម៉ូតូ​ចំនួន​៤៤គ្រឿង ​(ម៉ាកឃ្លីក និងស្កប់ពី) បាននាំចូល​តាម​ច្រក​ទ្វារ​តំបន់​ម៉ាឡៃ​។

លោក ឡុក ធី នាយប៉ុស្ដិ៍សង្កែ និងលោក ផាន់ សំណាង នាយរងប៉ុស្ដិ៍ចំបក់បានចូលរួមប្រជុំក្រុមប្រឹក្សាឃុំបឹងបេងអាណត្តទី៤ លើកទី១៨ ក្រោមការដឹកនាំដោយលោក ឃុយ ម៉ន ប្រធានក្រុកប្រឹក្សាស្រុកម៉ាឡៃ និងលោក ចាន់ រិន មេឃុំបឹបេង នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីពិភាក្សា ពីបញ្ហានៃការនាំចូលនូវម៉ូតូគ្មាន​​ឯកសារ និង ​កា​រអនុញ្ញាត​ស្របច្បាប់ខាងលើ៕

@Amapapa.News