លក់ទៀតហើយបងប្អូន លក់គ្មានសល់សូម្បីតែព្រៃអារក្ស ព្រៃដូនតា

រិទ្ធី

ក្រុមការងាររបស់អង្គការមាតាធម្មជាតិបានបង្ហោះវិដេអូរថា៖ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន កម្ពុជាទទួលបានពានរង្វាន់ពិភពលោក នំអន្សមធំជាងគេ ក្រមាវែងជាងគេ ទូកងវែងជាងគេ ហើយជាពិសេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការកាប់បំផ្លាញព្រៃឈើច្រើនជាងគេផងដែរ។

ក្នុងវិដេអូរនេះដែរ មាតាធម្មជាតិបានចោទប្រកាន់ថាព្រៃអភិរក្ស ចំនួន១២០០ហិចតា ត្រូវបានប្រជាជនចោទថាមេឃុំ រួមជាមួយនឹងមន្ត្រីកងរាជអាវុធហត្ថខេត្ដរតនគិរីម្នាក់ត្រូវជាប្អូនថ្លៃ របស់អភិបាលខេត្តដល់ឱ្យឱ្យឈ្មួញវៀតណាម ហើយសកម្មភាពនេះនៅតែកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម និងយ៉ាងរលូន។

សកម្មភាពដែលឈ្មួញវៀតណាមប្រគល់លុយចំនួន១ម៉ឺនដុល្លារទៅឱ្យសហគមន៍ជនជាតិដើមភាគតិចជាថ្នូរនឹងការលួសត្រាក់ទ័រ របស់ឈ្មួញវៀតណាម ពីរគ្រឿងមកវិញ ។

លក់ទៀតហើយបងប្អូន លក់គ្មានសល់សូម្បីតែព្រៃអារក្ស ព្រៃដូនតា ដោយមានការឃុបឃិត នឹងជ្រុំជ្រែងលើអំពើពុករលួយជាប្រព័ន្ធ រួមជាមួយអាជីវកម្មឈើខុសច្បាប់ ដែលគេកាប់ហើយដឹកជញ្ជូនទៅវៀតណាមតាមទន្លេសេសាន្ត ស្រុកអូយ៉ាដាវ ខេត្ដរតនគិរី រួចវៀតណាមច្នៃតិចតួច លក់បន្តទៅឱ្យសហភាពអឺរ៉ុប។

មាតាធម្មជាតិមានសំណួរ២៖ក- តើលុយដែលគេសូនប៉ាន់អាជ្ញាធរទាំងអស់នោះ អាចទូទាត់ នឹងដោះដូរលើតម្លៃអរូបីយ៍ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិចបានដោយរបៀបណា? ខ- តើពេលបន្តទៅមុខទៀត កូនខ្មែរជំនាន់ក្រោយ នៅអាចស្គាល់ព្រៃឈើដែលមានលើទឹកដីខ្មែរ បន្ទាប់ពីមានការបាត់បង់ជាបន្ដបន្ទាប់ដោយវិនាសកម្មនេះ ឬនៅសល់តែដីល្ហរល្ហេវរកដើមឈើមួយដើមសឹងតែគ្មានឬយ៉ាងណា?

ចុងបញ្ចប់ក្រុមការងារចោទសួរទៅឯកឧត្តម សាយ សំអាល់ ឯកឧត្តម ឱម យិនទៀង និងសម្តេច ហ៊ុន សែន ថាតើលោកទាំង៣នឹងមានចំណាត់ការយ៉ាងណាចំពោះបញ្ហានេះ?

សូមអញ្ជើញទស្សនាវិដេអូដូចតទៅ៖

@Amapapa.News