ក្រុមបេសសកម្ម១០០រាត្រី និយាយពីអាណានិគមចិននៅក្រុងព្រះសីហនុ

រិទ្ធី

ជាកិច្ចចាប់ផ្តើមលោក មួង សូនី កូនសិស្សសពលោកបណ្ឌិត កែម ឡី និងជាតំណាងក្រុមបេសសកម្ម១០០រាត្រីបានរំលឹកពីទំនាក់ទំនងរវាងកម្ពុជានិង ចិន យួន ជាមិត្តភាព ហើយធ្វើសង្គ្រោះប្រឆាំងជាមួយសហរដ្ឋអាមេរិក កាលពីអតីតកាល បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់ជាង៣លាននាក់ ក្រោមការដឹកនាំរបស់គណបក្សកុំមុន្នីសកម្ពុជារបស់លោក ប៉ុល ពត។ លោក មួង សូនី បានចោទជាសំណួរថា៖ តើការអភិវឌ្ឍរបស់ចិននៅក្រុងព្រះសីហនុ ដោយបញ្ជូនប្រជាជនចិនមកក្រុងព្រះសីហនុយ៉ាងច្រើននេះកម្ពុជាទទួលបានអ្វីមកវិញ?

ក្នុងមួយរយ:៦ខែចុងក្រោយនេះជនជាតិចិនជាង១០ម៉ឺននាក់បានរស់នៅក្រុងព្រះសីហនុ មិនមែនមកធ្វើការទេ ពួកគេបានទិញ ផ្ទះ អគារ និងដីធ្លី ព្រមទាំងជួលក្នុងតម្លៃថ្លៃ១២០០ដុល្លារ ទៅ១០០០០ដុល្លាក្នុងមួយថ្ងៃ។ មិនតែ        ប៉ុន្នោះគេបានបង្កើតឡើងនៅអគារខ្ពស់ៗជាច្រើន ទីក្រុងរណបដែលទីក្រុងពាណិកម្ម។ ចិនគឺជាមហាអំណាចសេដ្ឋកិច្ច និងមានមហិច្ចតាខ្លាំង ជាប្រទេសមិនគោរពសិទ្ឋមនុស្ស ដូចនេះចិនអាចគ្រប់គ្រង់ក្រុងព្រះសីហនុយ៉ាងងាយក្នុងស្ថានភាពប្រទេសកម្ពុជាបែបច្ចុប្បន្ន ការក្តោមក្រសោមក្រុងព្រះសីហនុនេះអាចជាផែនការដើម្បីសម្រេចគោលនយោបាយរបស់ចិនក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយមកលើកម្ពុជា។ 

លោក មួង សូនី សន្និដ្ឋានបានថាការសម្រុកសាងសងអគារខ្ពស់ៗ ទីក្រុងពាណិជកម្មយ៉ាងឡើន និងការបញ្ជូនជនជាតិចិនយ៉ាងច្រើនមកក្រុងព្រះសីហនុ គឺធ្វើឡើងដើម្បីក្តោមយកទីក្រុងនេះជាមណ្ឌលពាណិកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាននេះ តាមរយ:នយោបាយអំពើពុករលួយរបស់មន្ត្រីខ្មែរ និងធ្វើឱ្យកម្ពុជាបាត់បងអធិបតេយ្យភាពរបស់ខ្លួន ចិនអាងលុយចង់ធ្វើអ្វីស្រេចចិត្ត ។ការដឹកនាំផ្តាច់ការរបស់កម្ពុជា ដែលត្រូវការចិនដើម្បីការពារអំណាចរបស់ខ្លួនក្នុងឆាកអន្តរជាតិក៏និងនាំអោយខ្មែរគ្មានឯកភាពរាជ្យ។ បំណុលរបស់កម្ពុជាដែលជំពាក់ចិននិងនាំឱ្យចិនប្រើឥទ្ឋិពលនេះមកកម្ពុជាដូច សេរីលង្កាទៅថ្ងៃអនាគត។

ចុងបញ្ចប់នៃវិដេអូរឃ្លីបនេះ ក្រុមបេសសកម្ម១០០រាត្រីក៏បានផ្តល់ដោះស្រាយជូនរដ្ឋាភិបាលផដងដែរ៖

ទី១ រដ្ឋាភិបាលត្រូវតែប្តូរចរឹកនយោបាយ ដោយគិតផលប្រយោជន៍ជាតិជាធំ ការធ្វើនយោបាយដើម្បីការពារអំណាចរបស់ខ្លួននេះ ដោយក្តោមយកចិនជាខ្នងបង្អែកអាច និងនាំកម្ពុជាទៅរកសម័យទស្សវត្តទី៦០ និង៧០។ ដូចនេះត្រូវតែគិតអំពីនយោបាយការបរទេសអោយបានលំអិត និងបញ្ហាបំណុលរបស់ចិនដែលនិងនាំអោយកម្ពុជារងឥទ្ឋិពលខ្លាំងពីចិនក្នុងពេលអនាគត ព្រោះកម្ពុជាអស់ធនធានធម្មជាតិ និងទន់ខ្សោយលើគ្រប់វិស័យដែលនិងមិនអាចសងបំណុលចិនបានទេ និងទី២ រដ្ឋាភិបាលត្រូវសិក្សាអោយបានលំអិត អំពីផលវិជ្ជាមាន និងអវិជ្ជាមានដែលកើតពីវត្តមានចិន នៅក្រុងព្រះសីហនុ និងគិតគួរអោយបានម៉តចត់ចំពោះផលប្រយោជន៍ និងផលប៉ះពាល់ចំពោះប្រជាជនខ្មែរជាចំបង ដើម្បីនិងត្រូវគិតគួរថាតើត្រូវទទួលយកការអភិវឌ្ឍន៍ទាំងឡាយរបស់ចិនចំពោះកម្ពុជា។

@Amapapa.News