លោក ដួង​ ឆាយ​ បបួល​ លោក វិល្លាម ភ្នាល់​គ្នា, បើចាញ់ លោកសុខចិត្តទទួលខុសត្រូវមុខច្បាប់ ផ្ទុយទៅវិញ លោក វិល្លាម ត្រូវសុំទោសជាសាធារណៈ និងឆ្កែសុទ្ធ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖មុននេះបន្តិច តាមរយៈហ្វេសប៊ុកផេគ លោក ឧកញ៉ា ឌួង ឆាយ បានប្រតិកម្មលើកឡើងថា ដោយបបួល ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ភ្នាល់គ្នាថា ៖

William Guang ហ៊ានភ្នាល់ទេ? ឆ្លាតជាងមុនឥលូវ, មិនហ៊ាននិយាយសូម្បីឈ្មោះខ្ញុំ, អត់ឆ្លើយតបសំនួរខ្ញុំទៅនិយាយរឿងបង់ពន្ធ, លោកចង់បានន័យថាពន្ធដារអសម្ថភាពមែន? បើខ្ញុំមិនបានបង់ពន្ធស្មានតែពន្ធដារនៅស្ងៀម។ បើលោកឯងគ្រាន់បើហៅពន្ធដារមកសួរទៅតំណែងប៉ុន្នឹងដែរ, បើអន់សួរមិនចេញបានន័យថាតំណែងលោកឯងអន់ខ្លាំងណាស់រួចប្រាប់ខ្ញុំវិញហើយមកជួបខ្ញុំចាំអោយមើលឯកសារផ្លូវច្បាប់ និងលិខិតបង់ពន្ធរួចត្រូវសូមទោសខ្ញុំជាសាធារណៈហើយឈប់ព្រុសអត់ប្រយោជន៍ដដែលៗបន្តទៀតពីព្រោះខ្មាស់គេ។ សំខាន់ហ៊ានមកជួបខ្ញុំអត់នៅក្រុមហ៊ុន? បើឪពុកខ្ញុំពាក់ពាននឹងចារកម្មយកភស្តុតាងមកប្រយ័ត្នខ្ញុំប្តឹងរឿងបរិហារកេរ្តិ៍ឧត្តមសេនីយ។ អោយតែអ្នកមិនគាំទ្រពួកលោកឯងគឺយួនទាំងអស់នឹង។ បើរកភស្តុតាងមិនឃើញក្នុងរយះពេល 1 ខែ ត្រូវសូមទោសខ្ញុំជាសាធារណៈបានន័យថាលោកចាញ់ និងឆ្កែសុទ្ធហើយបើលោករកឃើញមនុស្សខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់

សូមជម្រាបជូនថា ៖ ការលើកឡើងបែបនេះបន្ទាប់ពីមានការឆ្លងឆ្លើយគ្នា ដោយលោក ឌួង ឆាយ បានចំអកឲ្យ​អ្នកនយោបាយវ័យក្មេង លោក វិល្លាម កាលពីយប់ម៉ោង ០៩ និង៤៧នាទី ថ្ងៃទី១១ ខែធ្នូ ក្រោយពីលោក បានអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូច បង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ ពោល​គឺអភិបាលខេត្តសៀមរាម លោក ឃឹម ប៊ុន សុង ដោយបានសរសេរប​ង្ហោះថា

មិនចេះខ្មាសគេ សមជាអ្នកនយោបាយមែនក្រពើក្នុងទឹក អូនមិនហ៊ានចាប់ ដល់ពេលក្រពើងាប់ ស្រាប់អូនចាប់ឲ្យ​ប្រជាជនមើល។ រឿងចាក់ដីលុបសមុទ្រនៅកំពង់សោមដល់ណាហើយជាពិសេសរឿងកោះត្រាល់សន្យាមុនបោះឆ្នោតយ៉ាងមិចហើយ?” 

ក្រោយលើកឡើងបែបនេះ យប់ម៉ោង១១ និង​៣០នាទី ថ្ងៃទី១១ ខែធ្នូ ខាងលោកវិល្លាម ក៏បានព្រលយសារមួយផងដែរថា ៖

  • ក្លឹប បានបង់ពន្ធឬនៅ ? ហាង បានបង់ពន្ធឬនៅ ?
  • កាលពីសម័យរកស៊ីជាមួយផ្លាកពាណិជ្ជកម្មមានពាក់ព័ន្ធលុយខ្មៅគគោក មកដល់ថ្ងៃនេះបាន Clear ហេីយឬនៅ ?
  • ឪពុកមានពាក់ព័ន្ធ និងបណ្ដាញចារកម្មពេលនេះនិយាយខ្មែរច្បាស់ឬនៅ ?

លោកបានបន្ថែមថា៖ បេីនៅទេ ចាំខ្ញុំជួយយក ភស្តុតាង ជម្រុញទៅអាជ្ញាធរដេីម្បីអោយពិនិត្យបន្ថែម ។ អោយគេដឹងថាមានឧកញ៉ា មួយចំនួនយកសប្បុរសធម៌បិទបាំងអំពេីថោកទាបជាច្រេីន ។ សូមបញ្ជាក់ បទល្មេីសមួយចំនួនមិនទាន់ផុត អាជ្ញាយុកាល ទេ ។

ហើយក្នុងនោះលោកក៏បានសង្កត់ធ្ងន់ផងដែរថា ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានសិទ្ធិតាមដានដំណេីរការអនុវត្តន៍ច្បាប់ និងផ្ដល់តំរុយល្មេីសនានាអោយនាយករដ្ឋមន្ត្រីបានដឹង។

 

@Amapapa.News