ទីក្រុងព្រះសីហនុ កំពុងក្លាយទៅជាទីក្រុងអាណាធិបតេយ្យ?

រិទ្ធី

ទីក្រុងព្រះសីហនុ​​​ដែលដាក់ឈ្មោះ យោងទៅតាមព្រះនាមសម្តេចតាជាទីស្រលាញ់របស់យើង ពេលនេះកំពុងក្លាយទៅជាទីក្រុងអាណាធិបតេយ្យ ដែលសំបូរទៅដោយកាស៊ីណូរ​ សណ្ឋាគារ និងកន្លែងកំសាន្តនានាជាច្រើន ដែលកំពុងរីកដូចផ្សិត ខណៈពេលរបបផ្តាច់ការរបស់ ហ៊ុន សែន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយជាយូរណាស់មកហើយ។ នេះជាសារបញ្ជាក់តាមរយៈហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិ (Mother Nature Cambodia) កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

សកម្មជនបរិស្ថាន លោក ថុន រដ្ឋា បានបង្ហាញបំពង់ទុយោ១ក្នុងចំណោម២៩ផ្សេងទៀត នៅក្នុងឆ្នេរអូរឈើទាលតែមួយប៉ុណ្ណោះ ហើយបំពង់ទុយោទាំងអស់សម្រាប់បង្ហូរទឹកស្អុយ ទឹកភ្លៀងចូលក្នុងទឹកសមុទ្រ។  លោក រដ្ឋា ក៏បានសួរសំណួរដែលគ្រប់គ្នាត្រូវគិតគឺ១. តើទឹកស្អុយដែលចេញពីលូ ហើយនាំមកជាមួយនូវលាមក និងទឹកនោម ត្រូវបានគេបង្ហូរទៅណា? ២. តើសារធាតុដែលបង្ករជំងឺមានផ្ទុកនៅក្នុងទឹកស្អុយនោះ អាចប៉ះពាលដល់សុខភាពមនុស្សយ៉ាងដូចម្ដេចខ្លះ?

តាមរយៈវិដេអូរឃ្លីបនេះ លោក ថុន រដ្ឋា បានយកសំណាកទឹកស្អុយដែលបង្ហូរចូលទឹកសមុទ្រទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទើរ ជាលទ្ធផល៖ ទឹកលូនោះមានផ្ទុកប៉ារ៉ាស៊ីត និងប៉ាតឺរី ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអ្នកលេងទឹក ជាពិសេសមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ ដែលបណ្តាលឱ្យរាគ ក្អួត ហើយអាចបណ្តាលឱ្យស្លាប់ ទៀតផង។

ចុងបញ្ចប់នៃវីដេអូរ សកម្មជនបរិស្ថាន រូបនេះបានបបួលរដ្ឋមន្រ្ដី២រូប គឺឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មកហែលទឹកសមុទ្រជាមួយគាត់ផងដែរ។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម ដែលសកម្មជនបរិស្ថាន លោក ថុន រដ្ឋា បកស្រាយ៖

@Amapapa.News