លោក ពេជ្រ ស្រស់ ប្រកាសរំលាយបក្ស ឈប់ធ្វើឧត្តមក្រុមប្រឹក្សា ឈប់ធ្វើនយោបាយ បើដោះស្រាយរឿងគេរំលោភដីអនុប្រធានបក្សយុវជន មិនបែក

អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច ថ្ងៃត្រង់ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តម ពេជ្រ ស្រស់ ប្រតិកម្មយ៉ាងខ្លាំងៗ ក្រោយទទួលបានដំណឹងថា អនុប្រធានទី២ បក្សយុវជនកម្ពុជា ត្រូវបានគេរំលោភយកដីចំការ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

លោកបានបញ្ជាក់ថា អនុប្រធានទី២ លោក នៅ បូរ៉ា ដែលត្រូវបានលោកតែងតាំងជាមន្ត្រីទទួលបន្ទុក ដោះស្រាយដីធ្លី និងទទួលពាក្យបណ្ដឹងពីពលរដ្ឋ តែពេលនេះត្រូវបានគេរំលោភយកដីលោកអនុប្រធានទី២នេះផ្ទាល់តែម្ដង ។

ហើយលោកបានបន្ថែមទៀតថា លោក នឹងចេញមុខដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហានេះ ហើយបើមន្ត្រីលោកខិលខូចមែន លោកនឹងទិញដីថែមចំនួន ១០ហិចតាជូនរដ្ឋ ហើយបើនៅតែដោះស្រាយមិនចេញទៀត លោកនឹងឈប់ធ្វើប្រធានបក្ស ឈប់ធ្វើសមាជិកឧត្តមក្រុមប្រឹក្សា និងឈប់ធ្វើនយោបាយ មកធ្វើជារាស្រ្តសាមញ្ញវិញ។

វីដេអូបន្ថែមទៀត៖

@Amapapa.News