ចាក់ដីចូលសមុទ្រទៀតហើយ! រំលោភដីគោកមិនអស់ចិត្ត ចូលរំលោភទឹកសមុទ្រម្តង

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ អាជ្ញាធរជំនាញ នៅថ្ងៃពុធ ១៤កើត ខែកក្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះទៅហាមឃាត់ការចាក់ដីចូលសមុទ្រនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយអាជ្ញាធរជំនាញ សម្រេចឲ្យម្ចាស់អូទូកផ្អាកធ្វើសកម្មភាពទាំងអស់ និងកាយយកដីដែលបានចាក់ចូលសមុទ្រចេញវិញ បើមិនអនុវត្តតាមការសម្រេចនេះក្នុងរយៈពេល១៥ថ្ងៃ អាជ្ញាធរ ជំនាញ និងមានវិធានការតាមច្បាប់។

ប៉ុន្តែបើតាមការសង្កេតឃើញថា អ្នកដែលបានរំលោភបំពានយកទ្រព្យសម្បត្តិរបស់រដ្ឋ ពីសំណាក់អ្នកមានលុយ និងមានអំណាច យើងមិនដែលឃើញអាជ្ញាធរ ជំនាញមានវិធានការតាមផ្លូវច្បាប់លើបុគ្គលនោះបានឡើយ។ អ្នកដែលរំលោភបំពានយក ដីធ្លីជាទ្រព្យសម្បត្តិរបស់រដ្ឋនៅតែបំពារបំពានដោយគ្មានខ្លាចញញើត និងច្បាប់ សោះឡើយ។

មតិប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ ហេតុអ្វីក៏នៅតែមាន អ្នករំលោភចាក់ដីលុបសមុទ្រ បែបនេះ តើការចាក់ដីចូលហើយ អាចនាំគ្នាកាយមកវិញដែរឬទេ មហាជនកំពុងរង់ចាំមើល ពីការអនុវត្តច្បាប់ ទៅលើទីតាំងខាងលើនេះ ថាតើមានន្រសិទ្ធិភាពដែរឬទេ?។ ដីលើគោក ប្រហែលជាពួកគាត់ចូលរំលោភលែងបាន ក៏នាំគ្នាចូលទៅរំលោភ ទឹកសមុទ្រម្តង៕

@Amapapa.News