លោក ពេជ្រ ស្រស់ លើកឡើងជុំវិញខេត្តព្រះសីហនុ និងអ្នកនាងខ្ញុង

អាម៉ាប៉ាប៉ាញ៉ូស

រឿងរ៉ាវជុំវិញនឹងខេត្ត ព្រះសីហនុ កំពុងមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ក្រោយពីតារាកំប្លែងអ្នកនាង ខ្ញុង សម្ដែងការខកចិត្តយ៉ាងខ្លាំង និងនិយាយថា ឈប់មកខេត្តព្រះសីហនុទៀតហើយ ដោយសារតែគ្មានលទ្ធភាពក្នុងការចាយវាយហូបចុកឡើយ ។

ហើយនៅមុននេះបន្តិច យប់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឯក ឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកឡើងផងដែរ ទាក់ទងនឹងប្រធានបទខេត្ត ព្រះសីហនុ និង អ្នកនាង ខ្ញុង ក៏ដូចជាមន្ត្រីនៅខេត្តនេះផងដែរ ។

បើតាម ឯកឧត្តម បានគូសបញ្ជាក់ឲ្យឃើញថា ខេត្តព្រះសីហនុ ដែលលោកបាន និងតែងតែចុះជួយពលរដ្ឋនៅខេត្តនេះកន្លងមក និងក្រោយពិធីបុណ្យជាតិកន្លងទៅផងដែរនេះ អាចនិយាយបានថា ខេត្តព្រះសីហនុ នារយៈពេល២ឆ្នាំ ចុងក្រោយនេះជាទីរហោឋាន ដោយមិនសូវមានអ្នកទេសចរ ជាពិសេសជនជាតិខ្មែរផ្ទាល់តែម្ដង គឺមានតែជនជាតិចិន ហើយជនជាតិចិននេះក៏មិនបានធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តនេះ រីកចម្រើនអី្វដែរ។

ហើយចំពោះការលើកឡើងរបស់អ្នកនាង ខ្ញុង ឯកឧត្តមបានសំនូមពរឲ្យពលរដ្ឋ ជាពិសេសអ្នកដែលមាននិន្នាការនយោបាយ សូមឲ្យទទួលយកការរិះគន់ ក្នុងន័យស្ថាបនា ដើម្បីជាតិយើងមានការរីកចម្រើន។

សម្រាប់ខ្លឹមសារបន្ថែមទៀតលោកអ្នកអានទស្សនាវីដេអូខាងក្រោមនេះបាន ៖

សូមជម្រាបជូនផងដែរថា ខេត្តព្រះសីហនុ ក្រោយពីជនជាតិចិនបានសម្រុកមករស់នៅ និងវិនិយោគមួយរយៈមក គេសង្កេតឃើញតម្លៃអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុមានការកើនឡើងយ៉ាងខ្លាំង ចំណែកឯតម្លៃផ្ទះសំណាក់សណ្ឋាគារ និងម្ហូបអាហារមានការកើនឡើងតម្លៃយ៉ាងខ្លាំង ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនលែងហ៊ានទៅកំសាន្តនៅទីនោះ ដោយសារតែមិនមានលទ្ធភាពក្នុងការចាយវាយហូបចុក។

@Amapapa.News