(ខ្សឹប) លោក ណុប សំអាន មេគយច្រកទំនប់រលក សំងំស៊ីយ៉ាងត្រជាក់ល្ហឹមហ្មង!!

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីធំៗជាច្រើន ក៏ដូចជាក្រុមឈ្មួញរកស៊ីសុច្ចរិត បានខ្សឹបប្រាប់មកនាយ ក្តាមប្រៃ ឱ្យដឹងថា លោកណុណ សំអាន មេគយនិងរដ្ឋាករ នៃ ច្រទ្វារអន្តរជាតិកំពុងផែទំនប់រលកបានឱ្យគ្នាមន្ត្រីថ្នាក់ក្រោមដែលជាបក្ខពួកជិតស្និទ្ធនិងខ្លួន លួចបង្កើតការិយាធិបតេយ្យ ដោយឃុបឃិតជាមួយឈ្មួញធំៗ ឲ្យនាំទំនិញគេចពន្ធចូលយ៉ាងគំហុក តាមកំពង់ផែ ទំនប់រលក ធ្វើការរបៀបកន្ទេលធំបន្លំដេក សំងំស៊ីយ៉ាងត្រជាក់ល្ហឹមហ្មង ពីឈ្មួញបង់ពន្ធមិនគ្រប់ ដែលធ្វើឱ្យលោកមេគយរូបនេះ ក្លាយខ្លួនទៅជាមហាសេដ្ឋីប្រាក់វាល់លានទៅហើយ។

 ប្រភពខាងលើបានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ពោលគឺពេលបុណ្យអុំទូក កន្លងទៅនេះ លោកណុប សំអាន មេគយច្រកកំពង់ផែទំនប់រលករូបនេះ បានឃុបឃិតជាមួយមេឈ្មួញធំៗជាច្រើន ឱ្យនាំចូលទំនិញគេពន្ធយ៉ាងគំហ៊ុកតែម្តង ដែលជាឱកាសលុយកាក់យ៉ាងធំមហិមារ របស់លោកមេគយរូបនេះ ជាមួយមេឈ្មួញធំៗ ដោយគេយកឡេះថា យកលុយជួយទៅជួយទៅថ្នាក់លើ ដើម្បីជួយក្នុងពិធីបុណ្យអុំទូក និងជួយឧបត្ថម្ភដល់ក្រុមកីឡាករអុំទូកនោះ តែធាតុពិតលុយទាំងនោះចូលហោប៉ៅបុគ្គលមេគយរូបនេះនិងបក្ខពួកគាត់តែប៉ុណ្ណោះ។

ប្រភពនៅបានខ្សឹបប្រាប់ឱ្យនាយ ក្តាមប្រៃ បានដឹងបន្តទៀតថា  ក្រុមឈ្មួញដឹកទំនិញតាមទូក តាមរថយន្ត បានក្លាយទៅជាផ្ទាំងស៊ីបរបស់លោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំបនប់រលកដោយបាន កៀប ជំរិត បង្ខំឲ្យបង់ថវិការក្រៅវិក័យបត្រ នៃចំណូលពន្ធរដ្ឋ ប្រយោជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយ ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ ដែលផ្ទុយពីតួនាទីខ្លួនក្នុងការ ទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាប សហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ  តែបែរជាមេគយរូបនេះ ក្លាយជាតួអង្គទាញយក ប្រភពសេដ្ឋកិច្ចលុយក្រោមតុ និងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែនេះ ក្លាយខ្លួនជាសេដ្ឋីប្រាក់វាល់លានដុល្លារ។

ប្រភពបានខ្សឹបប្រាប់មកនាយ ក្តាមប្រៃ ឱ្យបានដឹងទៀតថា កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទដែលភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវឱ្យក្រុមឈ្មួញដែលស្និទ្ធិនិងខ្លួន ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ក្នុងនោះប្រភពនៅបានបញ្ជាក់ឱ្យនាយ ក្តាមប្រៃ ដឹងបន្ថែមថា ក្រុមឈ្មួញដែលមានឱកាស ប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើម ដោយដឹកចេញពីកំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុនដែលមានឈ្មួញឈ្មោះ -គាធី -ចៃរ៉ា -ចែវី -ណុប -កូ -សុខុម -ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម។ល។ ។

ប្រភពបានទម្លាយឱ្យនាយ ក្តាមប្រៃ ដឹងទៀតថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល នៅរាល់ទំនិញដែលដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនជាទំនិញគេចពន្ធម្តង ដោយលោក ណុប សំអាន បានឲ្យ កូនចៅរកលុយដោយការគាបសង្កត់ពីឈ្មួញតាមវិធី ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ។ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ។ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ដោយក្នុងមួយរថយន្តពី៣០០ទៅដល់៥០០ដុល្លារ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន។

មន្ត្រីបានទម្លាយឱ្យនាយ ក្តាមប្រៃ បានដឹងទៀតថា បើទោះជាមានករណី ទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៍ដោយ ក៏លោកណុប សំអាន បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុដែរ ពោលគឺក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយថ្នាក់ក្រោម។

ប្រភពបានខ្សឹបឱ្យដឹងទៀតថា ក្នុងមួយយប់ៗរថយន្តដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូចហែកឋិន ហើយលោក ណុប សំអាន ក៏ទទួល បាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្ត និងចំណូលផ្សេងទៀតបានមកពី ឈ្មួញបង់ប្រចាំខែ ក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ។

ប្រភពបានបង្ហើបប្រាប់មកនាយ ក្តាមប្រៃឱ្យដឹងថា នៅតំបន់កំពង់ផែទំនប់រលក នេះឈ្មួញធំៗជាច្រើនតែងតែកោតច្លាចលោកមេគយ ណុប សំអាន នេះយ៉ាងខ្លាំង ដោយសារតែគាត់តែងតែយកឈ្មោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទៅគំរាមគំហែងក្រុមឈ្មួញឱ្យខ្លបខ្លាច។ ហើយគេមិនដឹងថាលោកមេគយច្រកកំពង់ផែទំនប់រលកនេះរូបនេះ បានដាក់សំណែនអ្វីខ្លះក្នុងមួយខែៗជូនលោកបណ្ឌិត គុណ ញឹម នោះទេ បានជាគាត់ហ៊ានយកឈ្មោះមេកើយខ្លួនមកគំរាមដល់ក្រុមឈ្មួញឱ្យខ្លាចខ្លួនបែបនេះ? ឫមួយលោកមេគយច្រកកំពង់ផែទំនប់រលករូបនេះ ធ្វើបែបនេះដើម្បីដើម្បីអំណាចនិងសេដ្ឋកិច្ចក្រោមតុ ចូលហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ?។

រឿងរ៉ាវនេះនេះ នាយក្តាមប្រៃ មិនធ្វើការវែកញ៉ែកខុសត្រូវអ្វីទេ ទុកនាទីជូនអង្គភាពប្រឆាំងអំពើពុករលួយ និងលោកបណ្ឌិតគុណ ញឹម អគ្គនាយគយនិងរដ្ឋាករ ធ្វើការតាមសមត្ថកិច្ចខ្លួនចុះ។ តែបើលោកណុប សំអាន មេគយច្រកទំនប់រលកមានអ្វីបកស្រាយយ៉ាងណានោះ នាយក្តាមប្រៃ រងចាំបកស្រាយជូនដោយក្តីរីករាយ៕

@Amapapa.News