នាំខ្លួនមន្ត្រីយោធា ជាកូនអ្នកធំម្នាក់ ដែលពូកែខាងបាញ់បោះ មកបង្ហាញមុខជាសាធារណៈ

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ អាវុធហត្ថខេត្តកំពង់ឆ្នាំង នាំខ្លួនជនបាញ់បោះសេរី មកកងរាជអាវុធហត្ថខេត្ត ដែលគេស្គាល់ថា គឺជាមន្ត្រីយោធាកូនអ្នកធំម្នាក់។ ហេតុការណ៍បាញ់បោះសេរីនេះកើតឡើងនៅប្រហែលម៉ោង១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បាញ់១គ្រាប់ឡើងលើ រួចជិះម៉ូតូគេចចេញបាត់ភ្លាមៗពីកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាតកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ អោយដឹងថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយឈ្មោះ គង់ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ បំរើការងារផ្នែកខាង (ហិរញ្ញវត្ថុ) ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹកកំពង់ឆ្នាំងមូលហេតុ មកតាមប្អូនកំពុងផឹកស៊ីនៅផ្ទះមិត្តភ័ក្រ អោយទៅផ្ទះវិញ ប៉ុន្តែប្អូនប្រកែកមិនព្រមទៅក៏មានការឈ្លោះប្រកែកគ្នា ទើបបណ្ដាលអោយមានការផ្ទុះអាវុធកើតឡើង តែមិនបណ្ដាលអោយមានគ្រោះថ្នាក់ឫរបួសស្នាមអ្វីឡើយ។ ក្រោយបាញ់រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួន ទៅអង្គភាពវិញបាត់។ 

ប្រភពពីនាយអាវុធហត្ថខេត្តបានអោយដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថាក្រោយពេលកើតហេតុខាងអង្គភាពប្រតិ ត្តការសឹករងខេត្តកំពង់ឆ្នាំងបានធ្វើលិខិតធានា យកយោធាដែលបង្កការភ្ញាក់ផ្អើលនៅទៅអង្គភាពទទួលវិនយ័របស់អង្គភាពនៅថ្ងៃនេះវិញហើយ៕

@Amapapa.News