លោក ពេជ្រ ស្រស់ ឆ្លើយតប ក្រោយលោក ព្រំ ពិសិដ្ឋ ឌឺដងរឿងរំលាយបក្ស ថាព្រោះស្រវឹងស្រា

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨កន្លងទៅនេះ ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងៗជុំវិញករណីរំលោភយកដីរបស់អនុប្រធានខ្លួន រហូតឈានដល់ការបេ្ដជ្ញាឈប់ធ្វើប្រធានបក្ស ឈប់ធ្វើសមាជិកឧត្តមក្រុមប្រឹក្សា និងឈប់ធ្វើនយោបាយ មកធ្វើជារាស្រ្តសាមញ្ញវិញ។

ក្រោយព័ត៌មាននេះបានចុះផ្សាយ ត្រូវបានលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសគណបក្សខ្មែរក្រោកបានចំអកឡកឡាយថា ៖  « ស្រាចូល ជ្រុលមាត់ទេតើ 😄 » និងបានបន្ថែមទៀតថា ៖

គាំទ្រអោយលោក ពេជ្រ ស្រស់ ដកខ្លួនចេញឈប់ធ្វើនយោបាយ បើមិនអាចដោះស្រាយដីទំនាស់របស់អនុប្រធានរបស់ខ្លួនបាន ។
ហើយខ្ញុំនឹងដោះស្រាយជំនួសដោយប្រើពេលត្រឹម 15 ថ្ងៃ បើលោកអនុប្រធានទី2 រូបនោះពឹងពាក់ ។
ក៏សូមដាស់តឿនប្អូន ពេជ្រ ស្រស់ បន្ថយប្រើពាក្យអសុរស ក្នុងនាមជាអ្នកនយោបាយ ។

ជាការឆ្លើយតបទាំងយប់ថ្ងៃទី ១៧ ម្សិលមិញនេះ លោកពេជ្រ ស្រស់ បាន Live វីដេអូរៀបរាប់ ទាក់ទងនឹងដំណើររឿងទាំងមូល ព្រមទាំងលើកឡើងទាក់ទងនឹងដំណោះស្រាយដីធ្លី ប្រសិនបើ លោក ព្រំ ពិសិដ្ឋ អាចដោះស្រាយបានក្នុងរយៈពេល១៥ថ្ងៃមែននោះ លោក សុខចិត្តបេជ្ញារំលាយគណបក្សយុវជនកម្ពុជា ផ្ទុយទៅវិញ លោក ពិសិដ្ឋ ត្រូវដើរស្រាតជុំផ្សារថ្មី៕

@Amapapa.News