សម្ដេចតេជោ គាំទ្រ និងលេីកទឹកចិត្ត ឧត្តមក្រុមប្រឹក្សាក្នុងបេសកកម្មបកអាក្រាតមន្ត្រីខូច

អាម៉ាប៉ាប៉ាញ៉ូស

នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ  ឯកឧត្តម សុខ លីម ជាអនុប្រធានគណបក្សខ្មែរក្រោក និងជាអនុប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក បានឲ្យដឹងថា ៖ សារជូនចំពោះមន្ត្រីខិលខូច និងឧកញ៉ាចោរមួយចំនួនឲ្យត្រៀមរើសមួក និងសក្ត័ ព្រោះឯកឧត្តមប្រធានមិនទុកឲ្យពួកអស់លោកធ្វើបាបរាស្រ្ត និងបំផ្លាញផលប្រយោជន៍ជាតិនោះទេ ឯកឧត្តមប្រធានបានទទួលការអនុញ្ញាត្តិ និងការគាំទ្របន្ថែមពីសម្ដេចតេជោប្រមុខរដ្ឋាភិបាល ក្នុងបេសកកម្មបោសសម្អាតជនពុករលួយ និងបង្ករវិនាសកម្មក្នុងសង្គម ដោយសម្ដេចតេជោលោកមានប្រសាសន៍ថា ក្នុងអន្តរកាលនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងដេីរតួនាទីយ៉ាងសំខាន់ក្នុងការបោសសំអាតជនខិលខូចទាំងនោះប្រកបដោយវិសាលភាព និងប្រសិទ្ធភាពជាទីបំផុត។

តាមរយៈសារខាងលើរបស់លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រ និងលេីកទឹកចិត្តបន្ថែមទៀតចំពោះឧត្តមក្រុមប្រឹក្សា ក្នុងបេសកកម្មបកអាក្រាត មន្ត្រីខូច និងជនពុករលួយ ដើម្បីចូលរួមឆ្លើយតបនឹងផលប្រយោជន៍​ប្រជាពលរដ្ឋ តបនឹងការផ្តួចផ្តើម​គំនិត​បង្កើតរបស់សម្ដេចតេជោ៕

@Amapapa.News