សមាជិកឧត្តមក្រុមប្រឹក្សាពីបក្សខ្មែរក្រោក ចេញសេចក្ដីថ្លែងការណ៍បន្ទាន់ ឆ្លេីយតបចំពោះការលាបពណ៌ពីកាសែត Asia Time

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពិថ្ងៃទី ១៧ ម្សិលមិញនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សខ្មែរក្រោក បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលគេហទំព័រព័ត៌មានបរទេស ដែលមានឈ្មោះថា Asia Time បានធ្វេីការចុះផ្សាយកាលពីថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ នេះថា «កម្ពុជានិងក្លាយជាតំបន់ចំណុចកណ្ដាលសង្គ្រាមត្រជាក់ថ្មី» ដែលគេបានសរសេរចោទក្នុងន័យថា នឹងមានមូលដ្ឋានកងទ័ពជេីងទឹកយោធារបស់ប្រទេសចិននៅប្រទេសកម្ពុជា ការចោទដោយប្រេីសារព័ត៌មានបែបនេះជាភាពល្ងង់ខ្លៅដោយផ្ទុយពីការពិតជាពិសេសជាការផ្ទុយពីស្មារតីលេីគោលការណ៍សន្ធិសញ្ញាក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលជាតិ ។

មូលដ្ឋានយោធាបរទេសលេីកម្ពុជាគឺដាច់ខាតពុំអាចមានសោះឡេីយ លុះត្រាក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ សូមពិនិត្យពីរដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រា ៥៣ វាក្យខ័ណ្ឌទី ៤ ដេីម្បីទទួលបានចំនេះដឹងថ្មី ខ្ញុំចាត់ទុកថានេះជាការព្យាយាមលាបពណ៌មួលបង្កាច់មកលេីកម្ពុជាដែលជា រដ្ឋឯករាជ្យ មួយក្នុងគោលបំណងអាក្រក់ដែលពុំអាចស្មានដឹង ។

សូមជម្រាបជូនថា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹត្យអចិន្ដ្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូច្នេះកម្ពុជា នឹងមិនផ្ដល់ទីតាំងឲ្យបរទេសណាមួយ សម្រាប់ធ្វើជាមូលដ្ឋានយោធានោះទេ។

ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានចម្លងគ្នាផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា សំចតនាវាចម្បាំង ហើយកម្ពុជា កំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រោមត្រជាក់រវាងចិន-អាមេរិក។

តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឈុំ សុជាតិ អះអាងថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភ័ន្តសាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ឯករាជ្យភាព អព្យាក្រឹត្យអចិន្រ្តៃយ៍ របស់កម្ពុជា តែប៉ុណ្ណោះ។

អ្នកនាំពាក្យបញ្ជាក់ថា “ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹត្យអចិន្ដ្រៃយ៍ មិនចូលបក្សម្ព័ន្ធ ដូចមានចែងក្នុងមាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងថែរក្សាសុខសន្ដិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយ ដែលអូសទាញនាំឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្ដការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជា មិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ណាមួយ ឬអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះ បានផ្សាយចោទប្រកាន់ទេ”

ដូច្នេះបញ្ហាទាំងនេះ ក្រសួងការពារជាតិ សូមប្រកាសច្រានចោលទាំងស្រុង នូវការចុះផ្សាយរបស់សារព័ត៌មាន Asia Times ដែលលាបពណ៌ ញុះញង់ ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពវិស័យយោធា និងអព្យាក្រឹតអចិន្រ្តៃយ៍របស់កម្ពុជា និងបញ្ឈប់ការផ្សាយដោយគ្មានប្រភពច្បាស់លាស់នេះទៀត។

@Amapapa.News