លោក ស្វាយ សំអៀង គេចវេសបិទទូរស័ព្ទ មិនជួបឯកឧត្តមទីប្រឹក្សារដ្ឋាភិបាល ករណីបំភ្លឺរឿង​ព្រៃឈេី

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃ សុក្រ ទី១៩ ខែ តុលា ឆ្នាំ ២០១៨ នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ប្រតិភូគណបក្សខ្មែរក្រោក បានចុះសិក្សាផ្ទាល់និងតាមដានការអនុវត្តន៍ច្បាប់នៅខេត្តមណ្ឌលគីរីចំពោះឧក្រិដ្ឋកម្មព្រៃឈេីទ្រង់ទ្រាយធំបន្ទាប់ពីលេចធ្លាយដំណឹងថាមានករណីត្រៀមដឹកឈេីចេញពីឃ្លាំងស្តុកឈេីនៅកោះញ៉ែករាប់ម៉ឺនម៉ែត្រគីបក្រោមទឹកលុយ ១,២០០,០០០$ និង៣,៥០០,០០$ ជាប្រាក់រត់ការបញ្ជូនឈេីចេញ តាមច្រករបៀង ប៉ុសច្រកទ្វាទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍7 ជាពិសេសគឺច្រកដាក់ដាំ ដែលមានឈ្មួញវៀតណាមឈ្មោះទិន ជាអ្នករងចាំប្រមូលផលនិងមានពាក់ព័ន្ធអំពេីពុករលួយជាប្រព័ន្ធជាអ្នកបេីកដៃ ។

បេសកកម្មចុះតាមដានការអនុវត្តន៍ច្បាប់នេះ ធ្វេីឡេីងបន្ទាប់ពីមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន និង សម្ដេចក្រឡាហោម សខេង ដែលបញ្ជាអោយអាជ្ញាធរខេត្តពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបអោយបានចំពោះបទល្មេីសព្រៃឈេី ដែលប្រកាសដោយ សជណ លេខ ១៤៤៨ ចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ ដេីមឈានដល់ការរកឃេីញតំរុយ និងជាមូលដ្ឋានឈានដល់ការរៀបចំរបាយការណ៍ផ្ដល់យោបល់ជាអទិភាពដេីម្បីការពារធនធានព្រៃឈេីកម្ពុជាជូនរាជរដ្ឋាភិបាល ។

ចំពោះករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅដល់ប៉ុស្តិ៍ច្រកទ្វាទ្វេរភាគីណាមលៀ ហៅ ប៉ុស្តិ៍អំពិល និងច្រកដាក់ដាំ និងបានទាក់ទងជួបសួរដេញដោលទាញហេតុផលផ្ទាល់មាត់ជាមួយអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយសំអៀង ដេីម្បីប្រមូលព័ត៌មានរៀបចំរបាយការណ៍ដាក់ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ តែលេខទំនាក់ទំនងរបស់ឯកឧត្តមស្វាយ សំអៀង គ្រប់ប្រព័ន្ធបិទមិនដំណេីរការ មិនអាចទាក់ទងបានក្នុងម៉ោងរដ្ឋបាល ! ចំណែកនាយប៉ុសច្រកទ្វាទ្វេរភាគីមិនហ៊ានសហការផ្ដល់ការសួរនាំនិងរបាយការណ៍ពាក់ព័ន្ធដោយហេតុថាគ្មានបញ្ជាពីថ្នាក់លេី ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក សូមសម្ដែងការខកចិត្តចំពោះរដ្ឋបាលពាក់ព័ន្ធនៃខេត្តមណ្ឌលគីរីដែលគ្មានឆន្ទៈចូលរួមសហការការងារជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្នុងបេសកកម្មបំពេញតួនាទីយោងទៅតាមអំណាចព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងតាមការស្នេីរតែងតាំងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕  

@Amapapa.News