លោក វិល្លាម បន្តគាស់កកាយ បញ្ឆិតបញ្ឆៀងទៅ លោក ទ្រី ភាព រឿងចាក់ ដី-ថ្ម ចូលសមុទ្រ

អាម៉ាប៉ាប៉ាញ៉ូស

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក វិល្លាម នៅតែមិនបញ្ឈប់ ទាក់ទងនឹងការចាក់ថ្ម-ដី ក្នុងសមុទ្រដើម្បីធ្វើជាកម្មសិទ្ធិឯកជន ដោយនៅមុននេះបន្តិច យប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨នេះ តាមរយៈផេគលោកផ្ទាល់តែម្ដង លោកបានថ្លែងថា ៖

សមុទ្រ និង បឹង និង ឆ្នេរ ជាទ្រព្យសម្បត្តិរបស់រដ្ឋដូចមានចែងនៅមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញឯកជនអាចវិនិយោគបានក្រោមរូបភាពសម្បទានឬអនុប្បយោគតាមបទដ្ឋានច្បាប់ស្ដីពីសម្បទានឬអនុប្បយោគ

ក្នុងករណី សមុទ្រ បឹង ឬឆ្នេរ ក្លាយជាតំបន់ឯកជនរបស់ក្រុមហ៊ុនណាមួយគឺជាការរំលោភរដ្ឋធម្មនុញ្ញ ប្រសិនករណីនោះគ្មានឯកសាច្បាស់លាស់ស្ដីពីការផ្ដល់អនុញ្ញាត្តិអោយសម្បទានឬអនុប្បយោគ ហេីយការអះអាងដោយប្រេី លិខិត «សេចក្ដីជូនដំណឹងដែលហៅកាត់ថា សជណ» ពុំទាន់គ្រប់គ្រាន់ទេ

រីឯការទទួលសិទ្ធសម្បទានទៀតសោតគឺមានកំណត់ដោយច្បាប់ថាត្រូវវិនិយោគកម្រិតណា ។ ពុំមែនអាចលុបសមុទ្រ លុបបឹងបានពង្រីកដីលេីសពីទំហំដីដែលរដ្ឋកំណត់ផ្ដល់អោយតាមចិត្តនោះឡេីយ ។ ហេីយក្នុងករណីទទួលសិទ្ធសម្បទានឬអនុប្បយោគដូចដែលបានចែងក្នុងច្បាប់ មិនគួរប្រេីពាក្យថា សមុទ្រ បឹង ឆ្នេរ ជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឯកជនឡេីយ ។

ករណីលុបសមុទ្រនៅក្រុងព្រះសីហនុមិនទាន់ចប់នៅឡេីយទេ ។ សូមអរគុណ

លោកឧកញ៉ា ទ្រី ភាព @ហេង ជីវ័ន
@Amapapa.News