មន្ត្រី​នគរបាល​ចរាចរណ៍ ជំរឹតទារលុយ ១០០ដុល្លារពីជនជាតិចិនល្មើសច្បាប់ចរាចរណ៍ ត្រូវបានឃាត់ខ្លួនហើយ

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុ ៖ កាលពីប៉ុន្មានថ្ងៃក្នុងឱកាសភ្ជុំបិណ្ឌកន្លងទៅនេះ ពលរដ្ឋនាំគ្នាផ្អើលពេញបណ្តាញសង្គមករណីនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ជំរឹតទារលុយចំនួន១០០ដុល្លារ ហើយក្រោយមកតថ្លៃសល់៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍នេះ។

ភ្លាមនោះផងដែរ ត្រូវលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឲ្យឃាត់ខ្លួនមកសួរនាំហើយ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។

លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានបន្តឲ្យដឹងថា​ មន្ត្រី​នគរបាល​ចរាចរណ៍​ ៣​ នាក់​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ដែលពាក់ព័ន្ធនឹងការជំរឹតយកលុយពីជនជាតិចិនបើកបរល្មើសច្បាប់​ ត្រូវបានហៅមកសាកសួរ​ ក្នុងនោះ​ មានម្នាក់ដែលចេះចិនត្រូវប្រឈមមុខនឹងការអនុវត្តន៍វិន័យ​នគរបាលជាតិ​លេខ​ ០០៦​ ចំណែក​ ពីរ​នាក់​ទៀត​ គ្រាន់​តែ​ធ្វើ​ការ​អប់រំ​តែប៉ុណ្ណោះ​ ។

@Amapapa.News