ចុះរៀបចំសណ្តាប់នៅដេប៉ូទឹកកកផ្លូវ១៦៤ តែកន្លែងផ្ញើរថយន្ត នៅច្រមុះជ្រូកមិនហ៊ានធ្វើ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គណៈបញ្ជាការខណ្ឌ៧មករា បានចុះមករៀបចំសណ្តាប់ធ្នាប់ កន្លែងដែលស្មុគស្មាញ បង្កការកកស្ទះចរាចរណ៍ នៅតាមផ្លូវលេខ១៦៤ តែត្រូវបានប្រជាពលរដ្ឋ លើកឡើងថា រៀបចំតែកន្លែងលក់ទឹកកក ចុះទីតាំងច្រមុះជ្រូកក្បែរកន្លែងលក់ទឹកកកហ្នឹង នៅផ្លូវលេខ១៦៤កែង១៤០ នៅខាងមុខសាលាសង្កាត់មនោរម្យ ហេតុអ្វីមិនធ្វើអ៊ីចឹង ឬមួយក៏ជាកន្លែងដែល​....?

ម៉្យាងវិញទៀត អ្វីដែលជាចម្ងល់ដ៏ធំរបស់ពលរដ្ឋនោះ គឺទីតាំងច្រមុះជ្រូកនេះ បានក្លាយទៅជាកន្លែងផ្ញើរថយន្តដាក់ខែ ហើយមិនដឹងថា ចំណូលដែលទទួលបានពីការផ្ញើរថយន្តនោះ ដាក់ចូលក្នុងហោប៉ៅផ្ទាល់ខ្លួន ឬបានទៅលើថ្នាក់ណាខ្លះទេ?

ប្រជាពលរដ្ឋ បានឱ្យដឹងថា ករណីនេះមើលទៅហាក់ដូចជាតូចតាចទេ ប៉ុន្តែវាអាចរីកកាន់តែធំទៅៗ បើអាជ្ញាធរសង្កាត់អូរឫស្សី៣ និងសង្កាត់មនោរម្យ នៅតែព្រងើយ មិនចាត់វិធានការលើមន្ត្រីរបស់ខ្លួន ដែលមិនអនុវត្តន៍តួនាទី ភារកិច្ច ហើយបែរជាឃុបឃិតជាមួយឈ្មួញ រកតែប្រយោជន៍មិនខ្វល់ពីសង្គម និងច្បាប់។

ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ម្ចាស់ដែលយកលុយពីកន្លែងផ្ញើរថយន្តនោះ គឺជាប្រជាការពារនៅក្នុងខណ្ឌ៧មករានេះផងដែរ ទើបមិនហ៊ានរៀបចំនៅទីតាំងនេះ។ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធចុះពិនិត្យមើលផង កុំរវល់តែចុះផាកពិន័យ អ្នកជិះបញ្ច្រាសផ្លូវ និងអ្នកធ្វើដំណើរអត់មួកពេក៕

@Amapapa.News