ប្រធាន​ព​ន្ធ​នាគារ​ខេត្តកំពង់ស្ពឺ​ គំរាម​ចាប់​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ម្នាក់ ដាក់​ព​ន្ធនាគារ​ រឿងថតរូប ជាប់ជាមួយខ្មោច អ្នកទោស

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ម្នាក់ ​ត្រូវបាន​លោក ​ទីន ​វណ្ណី ​ប្រធាន​ព​ន្ធ​នាគារខេត្តកំពង់ស្ពឺ បានខឹងសម្បារយ៉ាងខ្លាំងគំរាមចាប់មន្ត្រីរូបនោះដាក់គុកគ្រាន់តែរឿងថតរូបលោកជាប់ជាមួយរូបខ្មោចពិរុទ្ធជននិងក្រុមគណៈកម្មាធិការចុះទៅធ្វើការងារ ថែមទាំង ​ដកយក​ កាំមេ​រ៉ា (ម៉ាស៊ីនថត)។

បើតាមសម្តីរបស់លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា ការដែលលោកប្រធានពន្ធនាគារគំរាមចាប់មន្ត្រីរបស់លោក ​ថតរូបជាប់ ​និង​គំរាម​ចាប់​ដាក់​ព​ន្ឋ​នាគារ នោះ​ក្រោយពី​ពិរុទ្ធ​ជន​ម្នាក់​ បាន​ស្លាប់​ ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែតុលា​ ឆ្នាំ​២០១៨កន្លងទៅ ​។​

លោកស្នងការនគរបាលបានបន្តទៀតថា ​កាលពី​ល្ងាច​ថ្ងៃទី​១០ ​ខែតុលា​ មាន​ពិរុទ្ធ​ជន​ម្នាក់​មានឈ្មោះ​ សាយ ​ប្រុស​ធី ​ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​គង ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ ​ត្រូវបាន​តុលាការខេត្ត​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ​នៅ​ព​ន្ឋ​នាគារ​ខេត្ត ​ដែលជាប់ពាក់ពន្ធ័ ករណី​ប្រើប្រាស​គ្រឿងញៀន​ដែល​បាន​ឃាត់ខ្លួន​កាលពីដើម​ខែឧសភា​ ឆ្នាំ​២០១៨ កន្លងទៅ ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបន្តទៀតថា ​រហូតមកដល់​ល្ងាច​ថ្ងៃ​កើត​ ត្រូវបាន​មន្ត្រី​អនុរក្ស​ព​​ន្ធនាគារ​ខេត្តបានបញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ​តែ​អកុសលជនរងគ្រោះ​បាន​ស្លាប់ ហើយខាងព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក អ៊ូ ផាត ព្រះរាជ្ញារង អមសាលាដំបូងខេត្តស្ពឺផងដែល រួចមក លោកក៏បានបញ្ជាកម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ដែលមានលោក ភោគ សម្បត្តិ និងមន្ត្រីជំនាញជាច្រើនរូបទៀត និងគណៈកម្មាធិការចូលរួម ធ្វើតាមជំនាញបន្តបន្ទាប់ ស្រាប់តែមួយសន្ទុះក្រោយមក លោកប្រធានពន្ធនាគារខេត្តបានមកដល់ ហើយមន្ត្រីជំនាញរបស់លោក ក៏បានថតរូបលោកប្រធានរូបនោះ ដែលយល់ថា ជាគណៈកម្មាធិការដែរនោះ ស្រាប់តែលោកប្រធានពន្ធនាគារ ទីន វណ្ណី រូបនោះខឹងសម្បារយ៉ាងខ្លាំង ច្រឡោតតោតតូង និយាយនូវពាក្យអសុរោះមកលើមន្ត្រីរបស់លោកថា ថតរូបលោកមិនមានការអនុញ្ញាត ហើយគិតថា មន្ត្រីរបស់លោកជា ក្រុមអ្នកសារព័ត៌មានថែមទៀតផង ទើបលោកប្រធានរូបនោះ បានដកយកកាមេរ៉ា និងគំរាមចាប់មន្ត្រីរូបនោះដាក់ពន្ធនាគារថែមទៀតផង ។

លោកស្នងការនគរបាលខេត្តយល់ឃើញថា ការធ្វើទង្វើរបែបនេះ របស់លោកប្រធានពន្ធនាគារខេត្ត មិនសមស្រប និងមិនសហការជាមួយកម្លាំងនគរបាលរបស់លោក ដែលខិតខំទៅបំពេញការងារទាំងថ្ងៃបុណ្យជាថ្ងៃឈប់សំរាក និងនៅចំពោះមុខលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តថែមទៀតផងនោះ ហើយបន្ទាប់ពីលោកប្រធានរូបនោះ បានដកយកកាមេរ៉ារបស់មន្ត្រីរបស់លោកយកទៅទុក ហាក់បីដូចជាការរំខានដល់ការបំពេញការងារមន្ត្រីជំនាញរបស់លោក រហូតដល់មានរឿងចម្រូងសម្រាស់ រហូតឈានទៅដល់មានការដឹងឮដល់លោកកែវ សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តសម្របសម្រួល ឲ្យមន្ត្រីរបស់លោកទៅយកកាមេរ៉ានៅកន្លែងពន្ធនាគារវិញ ប៉ុន្តែលោកស្នងការនគរបាលយល់ថា មន្ត្រីរបស់លោកមិនបានធ្វើអ្វីខុសនោះឡើយ ទើបលោកសម្រេចចិត្តឲ្យលោកប្រធានពន្ធនាគាររូបនោះយកកាមេរ៉ាទៅទុកនៅសាលាដំបូងខេត្តទៅទុកគ្នារាប់ថ្ងៃក្រោយ ហើយលោកក៏បានឲ្យមន្ត្រីជំនាញទៅយកកាមេរ៉ានោះមកវិញ បញ្ចប់រឿងហើយ។

​ប្រភពពីមន្ត្រីនគរបាលនៅស្នងការនគរបាលខេត្ត​ បាន​និយាយថា​ការធ្វើទង្វើបែបនេះរបស់លោកប្រធានពន្ធនាគារខេត្តលោក ទីន វណ្ណី ធ្វើបែបនេះ ហាក់បីដូចជាមាក់ងាយមន្ត្រីនគរបាលក្នុងខេត្ត និងចោទមន្ត្រីនគរបាលខេត្តជំនាញនោះថា ជាអ្នកសារព័ត៌មានទៅវិញ បើទោះបីជាអ្នកយកព័ត៌មានក៏ដោយ ក៏គេមានសិទ្ធិសេរីភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់គេ កន្លែងសាធារណៈរបស់រដ្ឋ បើខ្លាចគេថតរូបជាប់លោកប្រធាន ចុះមកចូលរួមធ្វើអ្វី? ឬមួយក៏លោកប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ខ្លាចបែកធ្លាយរឿងពុករលួយអ្វីមួយដល់ក្រុមអ្នកសារព័ត៌មាន បានជាខ្លាចក្រុមអ្នកសារព័ត៌មានដល់ថ្នាក់នេះ? ។

បើតាមសម្តីលោកគ្រូពេទ្យម្នាក់នៅប្រចាំការ និងបានពិនិត្យនោះ ជន​រងគ្រោះ​ដែល​ស្លាប់​នេះ​មាន​ជំងឺមហារីក​បេះដូង​ធ្ងន់ធ្ងរ ​ទើប​ក្រុមគ្រូពេទ្យ​មិនអាច​សង្គ្រោះបាន​។​

​ក្រោយពី​ជនរងគ្រោះ​ស្លាប់​ហើយ​មន្ត្រី​ជំនាញ​ និង​លោក​ព្រះរាជអាជ្ញារង ​លោក ​អ៊ូរ ​ផាត ​បាន​បង្កើត​គណៈកម្មាធិកា​រចម្រុះចុះទៅ​ធ្វើ​លិ​ខិ​ត​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​នៅពេល​ប្រគល់​សព​មន្ត្រីនគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រម្នាក់​មានឈ្មោះ​ ខៀវ ថុឃា បាន​យក​កាមេរ៉ា​ថតរូប​រួមគ្នា ​ដើម្បី​ទុកជា​ឯកសារ​ ស្រាប់តែ​លោក​ ទីន ​វណ្ណី ​បាន​ប្រតិត​កម្ម​នឹង​​មន្ត្រី​អនុរក្ស​ទៅ​ដកយក​កាំ​ម៉េ​រ៉ា​ និង​គំរាម​ចាប់​មន្ត្រីនគរបាល​រូបនោះ​ដាក់​ព​ន្ធ​នាគារ ​ព្រោះ​ថតរូប​គ្មាន​កា​អនុញ្ញាតិ​ទើប​ធ្វើ​ឲ្យ​មហាជន​ និង​មន្ត្រី​ជំនាញ​ព្រមទាំង​ក្រុម​គ្រួ​ទេ​ព្យ​មានការ​ភ័យខ្លាច​ នឹង​ទង្វើ​របស់លោក​ ទីន​ វណ្ណី ​ដែលជា​ប្រធាន​ព​ន្ធនាគារ​ផង ​និង​ជា​ម្ចាស់​ករណី​ផង​ បែ​រជា​ប្រើ​អំណាច​ដាក់​លើ​មន្ត្រីនគរបាល​តូចតាច​នៅ​និង​មុខ​មហាជន​ទៅវិញ​។​

​ក្រោម​ការលើកឡើង​ពី​មន្ត្រីនគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ថា ​ត្រូវបាន​លោក ​ទីន ​វណ្ណ​នី​ គំរាម​ចាប់​ដាក់​ព​ន្ធនាគារ​នោះ អ្នកយកព័ត៌មាន បាន​ទូរស័ព្ទ​ទៅ​លោក ​ទីន ​វណ្ណី លោកបាននិយាយថា លោកមិនបានដឹងរឿងនេះទេ ដកកាមេរ៉ា និងរឿងថតរូបស្អីនោះទេ ​សួរទៅតុលាការទៅ ។

នៅពេលដែលអ្នកសារព័ត៌មានទូរសព្ទ័ទៅលោកប្រធានពន្ធនាគាររឿងលោកគំរាមចាប់មន្ត្រីនគរបាលដាក់គុកនោះ លោកសួរវិញថា ដឹងរឿង អ្នកណាប្រាប់ទៅវិញ?

ប្រភពពីមន្ត្រីនគរបាលជំនាញបច្ចេកទេសខេត្តបាននិយាយថា ចាប់តាំងពីលោក ទីន វណ្ណី ប្រធានពន្ធនាគារទើបតែឡើងមកកាន់តំណែងថ្មីមក ពិបាកក្នុងការសហការធ្វើការជាមួយណាស់ មិនដូចកាលពីជំនាន់លោក កាក់ សាវ៉ុន ប្រធានពន្ធនាគារចាស់នៅកាន់តំណែងឡើយ​ ដែលទង្វើខ្លួនបានគំរាមកំហែងមន្រ្តីជំនាញហើយថែមទាំងដកយកកាមេរ៉ាទៀត បែរជាអ្នកសារព័ត៌មានសួរឆ្លើយថា មិនដឹងទៅវិញ ចុះបើមិនដឹង ដេញអ្នកសារព័ត៌មានសួរទៅតុលាការធ្វើអ្វី? ៕

@Amapapa.News