សប្បាយក្លាយជាទុក្ខ! ជិះអូប័រផ្ទុកលើសទម្ងន់កម្សាន្ត តាមទឹកលិច​បាត់ខ្លួនម្នាក់

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ក្មេងស្រីអាយុ៨ឆ្នាំ​បានបាត់ខ្លួន បន្ទាប់ពីជិះអូប័រកម្សាន្ត ហើយជួបហេតុការណ៍អកុសលក្រឡាប់លិច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិ បត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

បើតាមសមត្ថកិច្ចបានប្រាប់ថា នៅក្នុងអូប័រនោះ មានអ្នករួមដំណើរចំនួន៩នាក់ (គ្មានពាក់អាវពោងការពារ) ហើយករណី លិចអូប័រ ខាងលើនេះ បណ្ដាលបាត់ក្មេង ស្រីចំនួន១នាក់។

ជនរងគ្រោះ ឈ្មោះ វ៉ាវ អេនជី ភេទស្រី អាយុ៨ឆ្នាំ រស់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុ មកពីអូប័រនោះ ដឹកលើស ចំណុះ សូមបញ្ជាក់ថា ក្មេងស្រីដែល បាត់ខ្លូននោះ រកមិនទាន់ឃើញនោះទេ ៕

@Amapapa.News