អាមេរិក ថ្លែងអំណរគុណកម្ពុជា អនុញ្ញាតឲ្យរុករកអដ្ឋិធាតុទាហានរបស់ខ្លួន បាត់ខ្លួនក្នុងសម័យសង្គ្រាម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមាជិកព្រឹទ្ធសភា នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Doug Ericksen និងតំណាងរាស្រ្តលោក Vicent Buys បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានយល់ព្រមអនុញ្ញាតឲ្យបន្តរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់ជីវិតនៅក្នុងសម័យសង្រ្គាម នៅកម្ពុជា (POW/MIA)។

យោងតាមលិខិតរបស់លោកទាំងពីរនាពេលថ្មីៗនេះ ក្រោយពីសម្តេច បានយល់ព្រម បានឲ្យដឹងថា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានលុបចោលការផ្អាក និងបន្តប្រតិបត្តិការមនុស្សធម៌ទ្វេភាគី ដើម្បីផ្តល់ចម្លើយដល់គ្រួសារ ដែលមនុស្សជាទីស្រលាញ់នៅតែបាត់ខ្លួននៅកម្ពុជា

លោក Ericksen បានលើកឡើងថា បានបង្ហាញច្បាស់ថា កម្មវិធី MIA / POW មានសារសំខាន់ចំពោះនាយករដ្ឋមន្ត្រី។ លោកជឿជាក់ថា នេះជាកាយវិការដ៏ខ្លាំងក្លាមួយ នៃបំណងប្រាថ្នារបស់ប្រទេសកម្ពុជា សម្រាប់ទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ បានយល់ព្រមបើកដំណើរការឡើងវិញ នូវការរុករកអដ្ឋិធាតុទាហានរបស់អាមេរិក ដែលនៅបន្ដបាត់ខ្លួនចំនួន៤៩នាក់ ។ លិខិតបន្តថា រដ្ឋាភិបាលរបស់ខ្ញុំដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមកយល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះបីជា ការរឹតត្បិតទិដ្ឋការសហរដ្ឋអាមេរិក នៅតែមានសុពលភាពក៏ដោយ” 

កម្ពុជាសម្រេចបានផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការមនុស្សធម៌ ស្តីពីការស្វែងរកអដ្ឋិធាតុ របស់ទាហានអាមេរិកនៅកម្ពុជា ក្នុងសម័យសង្រ្គាម (POW/MIA) កាលពីថ្ងៃទី១២  ខែតុលា ឆ្នាំ២០១៧៕

@Amapapa.News