សម្តេចតេជោ ៖ នយោបាយ ដើរមុខអ្នកជំនួញ ផ្ទុយពីកូនយោធា ដើរមុខមេយោធា

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា នយោបាយដើរមុខអ្នកជំនួញ ផ្ទុយពីកូនយោធា ដើរមុខមេយោធា។

ការលើកឡើងរបស់សម្តេចតេជោ នេះ មុនសម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅយប់ថ្ងៃទី១៦ ខែតុលា នាវេលាម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នាម៉ោង១២និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឈានចូលថ្ងៃទី១៧ ខែតុលា ខ្ញុំនឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ី-អឺរ៉ុប លើកទី១២។ បន្ទាប់ពីប្រជុំអាស៊ី-អឺរ៉ុប ខ្ញុំនឹងធ្វើទស្សនៈកិច្ចទៅកាន់នៅប្រទេសទួរគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា»។

សម្តេច បានលើកឡើងទៀតថា ក្នុងថ្ងៃទី២២ ខែតុលាដដែល ខ្ញុំនឹងត្រូវចេញពីប្រទេសទួរគី មកទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគម្រោងចាកចេ ញពីប្រទេសស្វីស នៅយប់ថ្ងៃទី២៤ ខែតុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ សម្តេតេជោ ក៏បានគូសបញ្ជាក់ថា «ក្រឡេកមើលកម្មវិធីការងារ នៅក្រៅ ប្រទេសលើកនេះ ពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរ ដែលកំពុងរស់នៅ និងរៀនសូត្រនៅអឺរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ»។

ដើម្បីប្រយោជន៍ជាតិ និងប្រជាជននោះ សម្តេចក៏បានសង្កត់ធ្ងន់ទៀតថា «ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នក ជំនួយដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវឲ្យខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង»៕

@Amapapa.News