ឯកឧត្តម វឌ្ឍនាសាប៊ុង ផ្ដល់យោបល់​សំខាន់៣ចំណុចទៅ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២២ ខែតុលានេះ ឯកឧត្តម វឌ្ឍនាសាប៊ុង ផ្ដល់យោបល់​សំខាន់៣ចំណុចទៅ ឯកឧត្តម អ៊ូន ព័ន្ធមុន្នីរ័ត្ន ដោយក្នុងនោះលោកបានលើកឡើងថា ៖ ក្នុងកិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់លេីប្រធានបទសេចក្ដីព្រាងច្បាប់ថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នាវិមានសន្តិភាពកាលពីព្រឹកមិញនេះ ខ្ញុំបាទបានផ្ដល់យោបល់ជាអាទិភាព ៣ ចំណុចទៅ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ចំណុចទី១ / បង្កេីនការចំណាយលេីវិស័យកសិកម្មខណៈដែលកម្ពុជាជាប្រទេសមានវិស័យកសិកម្មជាអទិភាព ដេីម្បីជាយានលេីកកំពស់សេដ្ឋកិច្ច ព្រោះកសិកម្មជាអនុវិស័យធំមួយក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសពលរដ្ឋដែលធ្វេីកសិកម្មមានរហូតប្រមាណ៤០ភាគរយ ដូចនេះយោងតាមរបាយការណ៍ជាក់ស្ដែងវិស័យកសិកម្មត្រូវរំពឹងថានៅតែមានកម្រិតទាបនៅឡេីយ គឺឡេីងត្រឹមតែ ០.២% ពីឆ្នាំ ២០១៧ ដល់២០១៨ និង ០.០% ពីការរំពឹងនៅ ២០១៨ ដល់ ២០១៩ ដូចនេះចាំបាច់គឺការពង្រឹងវិស័យកសិកម្មជាយន្តការដេីម្បីទប់ទល់ក្នុងអន្តរកាលដែលបរទេសគម្រាមកំហែងផ្ដាច់ជំនួយនិងដកអនុគ្រោះពន្ធ EBA លេីប្រទេសកម្ពុជាដែលប៉ះពាល់ដល់វិស័យកសិកម្មយ៉ាងខ្លាំង ហេីយការផ្ដល់ EBA ទៅប្រទេសវៀតណាមខណៈដែលវៀតណាមជាប្រទេសកុម្មុយនីស្តវាជាការសម្រេចមួយដ៏លំអៀង តែខណៈកម្ពុជានាំចូលកសិផលពីប្រទេសវៀតណាមជាង ២០០លានដុល្លាផង ហេីយវិស័យកសិកម្មកម្ពុជាពុំមានកំណេីនផង ដូចនេះជាកត្តានាំអោយកម្ពុជាខាតបង់កាន់តែធ្ងន់ក្នុងអន្តរកាលចំពោះកិច្ចនេះ ។

ចំណុចទី២ / ការប្រេីប្រាស់វិភាជថវិការជាតិអោយចំគោលដៅដែលចាំបាច់ «ចាយអ្វីដែលគួរចាយ» ព្រោះកម្ពុជាជាប្រទេសមានកំណេីននៃចំណូលថវិការជាតិ តែខ្ទង់ចំណាយក៏ច្រេីន រហូតមានការខ្វះខាតឈានដល់ការខ្ចីពីបរទេសដេីម្បីទប់ទល់ការចំណាយ ហេីយចំពោះការខ្ចីប្រាក់បរទេសគឺពុំទាន់អាចនិយាយអ្វីបានឡេីយថាខ្ចីពីប្រភពណា ខ្ទង់ប៉ុណ្ណាជាដេីម ព្រោះពុំទាន់មានការសម្រេចច្បាស់លាស់ ។

ចំណុចទី៣ / ជាពិសេសក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះគួរកាត់បន្ថយការចំណាយថវិការជាតិទៅលេីមន្ត្រីដែលអសកម្ម ឬមុខងារមិនចាំបាច់នឹងត្រូវថែមបុគ្គលិកជាដេីម។

@Amapapa.News