អភិបាលខេត្តសៀមរាបកាងឲ្យ ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់ផ្លូវសាធារណៈនិងដីប្រជាពលរដ្ឋ១៨៥គ្រួសារនៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប «មានភស្តុតាង»

អាម៉ាប៉ាប៉ាញ៉ូស

បើតាមផេគផ្លូវការរបស់ លោក វិល្លាមបានលើកឡើងថា ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ «គ.ខ.ក» និងជាទីប្រឹក្សារាជរដ្ឋាភិបាលបានចុះមកជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងចូលមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់កាលពីថ្ងៃ១៥ តុុលា ឆ្នាំ ២០១៨ លេីករណីឧកញ៉ា ង៊ោ ស្រ៊ុន លួចដីរបស់គាត់តាំងពីឆ្នាំ២០១៦ ហេីយអាជ្ញាធរខេត្តពុំមានចំណាត់ការទោះបីមានលិខិតរដ្ឋបាលគ្រប់ស្ថាប័នជាន់ខ្ពស់បញ្ជាអោយអាជ្ញាធរខេត្តឯកឧត្តម ឃឹម ប៊ុនសុង ដោះស្រាយក្ដី ក៏ឯកឧត្តមឃឹម ប៊ុនសុង មិនដោះស្រាយដែរ ដោយមេីលងាយចាត់ទុកលិខិតរដ្ឋបាលរបស់សម្ដេចហេងសំរិន សម្ដេច សខេង និងឯកឧត្តម ឧ.ប ជាសុផារា និង ឧបនាយក ប៊ិន ឈិន ជាក្រដាសឥតន័យ

លិខិតរដ្ឋបាលដែលថ្នាក់ជាតិដែលបញ្ជាអោយលោក ឃឹមប៊ុនសុង ដោះស្រាយរួមមាន

  • លិខិតផ្លូវការរដ្ឋសភា លេខ ១២៨ រសគ១
  • លិខិតផ្លូវការរដ្ឋសភាលេខ ០០៤ រសគ១
  • លិខិតផ្លូវការរដ្ឋសភា លេខ ០០៩ រសគ១
  • លិខិតផ្លូវការរដ្ឋសភាលេខ ០៥១ រសគ១
  • លិខិតផ្លូវការរដ្ឋសភាលេខ ១៤៧ រសគ១
  • លិខិតផ្លូវការរដ្ឋសភាលេខ ០២១ រសគ១
  • លិខិតខុទ្ទកាល័យសម្ដេចតេជោលេខ ២០២៨
  • លិខិតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលេខ ០១០/១៨ លស ពជដ
  • លិខិតអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលេស ០៣២/១៨ លស ពជដ
  • លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ១៩៤៩ ខន/០១៧
  • ចំណារសម្ដេចក្រឡាហោមសខេង ចុះថ្ងៃទី ១៣ ខែ ធ្នូរ ឆ្នាំ ២០១៧
  • សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃលេខ ៥៨១ សជណ 
  • លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ៣៩៨ ខន/០១៧
  • លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ៣៩៩ ខន/០១៧
  • លិខិតរដ្ឋបាលខុទ្ទកាល័យសម្ដេចតេជោលេខ ១៨២៩ ខន/០១៧
  • លិខិតក្រសួងរៀបចំដែនដី លេខ០៤៥០ 
  • លិខិតក្រសួងរៀបចំដែនដីលេខ ៧៤៦ ដនស / អសដភ
  • លិខិតក្រសួងរៀបចំដែនដីលេខ ៧៤៧ ដនស / អសដភ
  • លិខិតក្រសួងរៀបចំដែនដីលេខ ៧៤៨ ដនស / អសដភ
  • លិខិតក្រសួងរៀបចំដែនដីលេខ ៤៨២៩ ។ 
  • លិខិតក្រសួងរៀបចំដែនដីលេខ ៥០០០
  • លិខិតក្រសួងរៀបចំដែនដីលេខ ៥៣២៤
  • លិខិតក្រសួងរៀបចំដែនដីលេខ ៣១៥៥ ដនស/អសដភ
  • លិខិតក្រសួងរៀបចំដែនដីលេខ ១៩០ ដនស/អសដភ
  • លិខិតក្រសួងរៀបចំដែនដីលេខ ៣១៥៥ ០៥៦៣
  • លិខិតក្រសួងរៀបចំដែនដីលេខ ១៤២ អសដភ
  • លិខិតក្រសួងរៀបចំដែនដីលេខ ១០៥៨

ករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់កំពុងរៀបចំឯកសារដាក់ជូនសម្ដេចតេជោដេីម្បីអោយលោកពិនិត្យសម្រេចនិងមានចំណាត់ការចំពោះចៅហ្វាយខេត្តរូបនេះដែលមិនបំពេញភារកិច្ចបំរេីរាស្ត្រនិងកំពុងប្រមាថសម្ដេច ហេងសំរិន សម្ដេចក្រឡាហោម និង ឧ.ប ជាសុផារ៉ា ជាពិសេសដេីម្បីផ្តន្ទាទោសលោកឧកញ៉ា ង៉ោ ស្រ៊ុន ដែលកំពុងជិះជាន់លួចឆក់ប្លន់ផ្លូវសាធារណៈជាទ្រព្យសម្បតិជាតិនិងលួចដីរបស់ពលរដ្ឋស្លូតត្រង់គ្មានអំណាច អោយទទួលទោសចំពោះមុខច្បាប់ជាធរមាន ។

សៀមរាប . ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៨ ។
 

@Amapapa.News