សាហាវ...លើកក្មេងស្រី៥ឆ្នាំ ពីក្នុងអង្រឹង មករំលោភ រួចអារផ្ដាច់បំពង់ក និងចាក់បំបែកគ្រាប់ភ្នែកទាំងសង

អាម៉ាប៉ាប៉ាញ៉ូស

(ឧត្តរមានជ័យ)៖ ករណីមួយបង្កជាការភ្ញាក់ផ្អើលនៅចំណុចភូមិ អូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៤២នាទី ដោយយុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទឃាតកម្មគិតទុកជាមុន ក្រោយពីរូបគេលើកបី ក្មេងស្រីអាយុ៥ឆ្នាំ ពីក្នុងអង្រឹង មកសម្លាប់រួចទើបរំលោភតាមក្រោយ។

បើសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជិន ជឿន ភេទ ប្រុសអាយុ១៧ ឆ្នាំ ទីលំនៅស្រុកបារ៉ាយណ៍ខេត្តកំពង់ធំ មកស្នាក់រកស៊ីនៅភូមិអូរតាមែង ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ មុខរបរធ្វើសិប្បកម្មឈើ។ ឯជនរងគ្រោះឈ្មោះហ៊ុន ស, រ, ហ ភេទស្រីអាយុ ៥ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា។

នៅមុនពេលកើតហេតុ ជនរងគ្រោះ ដែលរស់នៅភូមិ ឃុំ ជាមួយគ្នា កំពុងតែដេក លក់នៅលើអង្រឹងក្រោមផ្ទះតែម្នាក់ឯង ហើយជនសង្ស័យបានដើរ ចូលទៅលើកបីជនរងគ្រោះ ចេញពីក្នុងអង្រឹងដើរចូលទៅក្នុងព្រៃ ខាងក្រោយផ្ទះរបស់ជនរងគ្រោះចម្ងាយប្រហែលជា ៨០ម៉ែត្រ ហើយពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួន ក៏ជនសង្ស័យបានចាប់ច្របាច់ករបស់ជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចបានធ្វើសកម្ម ភាពរំលោភជនរងគ្រោះរហូតបានសម្រេចចំនួន០១ដង។ 


សមត្ថិកិច្ចបានបន្តឲ្យដឹងថា ពេលរំលោភជនរងគ្រោះរួច ខ្លួនបានដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែរ ចុងស្រួចនៅ និងផ្ទះរបស់ខ្លួន ដើម្បីអារផ្តាច់បំពង់ករបស់ជនរងគ្រោះព្រោះបារម្ភខ្លាចនាងមិនទាន់ស្លាប់ និងបានយកកូនកាំបិតនោះចាក់គ្រាប់ ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលអោយបែកទាំងសងខាង។ ព្រោះធ្លាប់ឮគេ និយាយថាបើសម្លាប់មនុស្សចាក់ឬខ្វេះគ្រាប់ ភ្នែកចេញនោះសមត្ថកិច្ចមិនអាចរកឃើញនោះទេ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ុយបានសារភាពថា មូលហេតុដែលសម្លាប់គឺខ្លួន មានទំនាស់ជាមួយម្តាយជន រងគ្រោះ ខឹងគាត់ដៀលខ្លួនថា មកនៅសំយ៉ាបផ្ទះរបស់គេ ហើយខ្លួនមានគំរោងសម្លាប់កូនជនរង គ្រោះរយៈពេល៣ថ្ងៃមកហើយ។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News