សមត្ថកិច្ច ឃាត់ខ្លួនបានហើយ ជនសង្ស័យរំលោភក្មេងស្រី អនិតិជន

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ក្នុងករណីចាប់រំលោភ។

ហេតុការណ៍ចាប់រំលោភ លើក្មេងស្រីជាអនីតិជននេះ កើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិជំពារ ឃុំព្រៃគ្រី ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច នគបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារ យែនឌ័របាន អោយដឹងថា ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ណ.ម.យ អាយុ៩ឆ្នាំ។

ដោយឡែកជនសង្ស័យក្នុងករណីខាងលើនេះមានឈ្មោះ វង វឿន អាយុ៤៧ឆ្នាំ រស់នៅក្នុង ភូមិដា ឃុំដាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

យោងតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ណ.ម.យ. ភេទស្រី អាយុ៩ឆ្នាំ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ៖ នៅថ្ងៃទី១៣ តុលា ២០១៨ វេលាម៉ោង៨ព្រឹក ខ្លួនបានទៅឃ្វាលពពែ នៅចំណុចភ្នំបូក ក្នុងភូមិជំពារ ឃុំព្រៃគ្រី រួចបានដេញពពែអោយទៅស៊ីស្មៅ នៅលើភ្នំ ខ្លួនបានអង្គុយក្បែរដើមស្វាយ ក្នុងដីចំការ ឈ្មោះ ឈុំ ឈីន ស្រាប់តែឃើញពូម្នាក់ បានជិះម៉ូតូ មិនស្គាល់ម៉ាក ពណ៌ក្រហម មកឈប់នៅមាត់ផ្លូវ ហើយបានដើរមកសួរ ខ្លួន និង ឈ្មោះ ស្រីតូច ថា ចង់បានលុយចាយអត់? បើចងពូអោយ ២០០០រៀល គាត់បានសួរទៀតថា បើចង់បានលុយ ទៅឃ្វាលពពែ តែស្រីតូចក៏បបួល ខ្លួនត្រឡប់មកវិញតែត្រូវជនសង្ស័យចាប់ដៃខ្លួនជាប់ ទាញចូលក្នុងព្រៃជើងភ្នំ ពេលនោះស្រីតូច ភ័យពេក រត់ទៅផ្ទះរបស់វាបាត់។

ចំណែកខ្លួនត្រូវជនសង្ស័យចាប់រំលោភ ដោយខ្លួនឈឺពេក ស្រែកប្រាប់ថា ឈឺនោម រួចជនសង្ស័យ លែងដៃពេលនោះខ្លួនបានរត់ទៅផ្ទះអ្នកជិតខាង អោយជួយ។ អ្នកជិតខាង ក៏បានមករក រកជនសង្ស័យដែរ ប៉ុន្តែមិនឃើញ ទើបទៅប្រាប់ម្តាយភ្លាមៗនោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្និ៍នគបាលរដ្ឋបាលផងដែរ។

ឆ្លងតាមការស្រាវជ្រាវជុំវិញករណីខាងលើនេះ រួមនិងសាក្សីជាច្រើន ឃើញថា ឈ្មោះ វង វឿន រស់នៅក្នុងភូមដា ឃុំដាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពិតជាបានរំលោភ សេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះប្រាកដមែន។ ក្នុងនោះដែរសមត្ថកិច្ច ដកហូតបាន វត្ថុតាងមាន ថ្នាំសម្រើប ជាច្រើនគ្រាប់ ស្រោមអនាម័យ នៅក្នុងម៉ូតូរបស់ជនសង្ស័យផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅក្នុងម៉ូតូត្រូវបានកសាង ឯកសារបញ្ជូនបន្តទៅ សាលាតំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីផងដែរ៕

@Amapapa.News