រំពឹងអីទៀត! ក្មេងស្រីម្នាក់ គ្រាន់តែ​ដើរឡើងណ្ដើរទៅបន្ទប់ ពួកចោរវាយ​ប្លន់យកខ្សែក ទូរស័ព្ទ​ និងលុយអស់រលីងពីខ្លួន

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្រីម្នាក់ ត្រូវបានពួក​ចោរ២នាក់ ចាប់ច្របាច់.ក ទាញសក់បោកក្បាលនឹងជញ្ជាំងផ្ទះ ប្លន់យកខ្សែក ទូរស័ព្ទ និងលុយអស់រលីងពីខ្លួន​ ខណៈដែលរូបនាងដើរឡើងកាំជណ្ដើរត្រឡប់ទៅបន្ទប់​វិញ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅអគារទី៥ ជាន់ទី២ បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះមានអាយុ១៧ឆ្នាំ បានរងរបួសត្រង់ក្បាល និងបាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែកមាសមួយខ្សែ លុយមួយចំនួន និងទូរស័ព្ទ IPhone មួយគ្រឿង។

បើតាមសម្ដីនារីរងគ្រោះបានយំរៀបរាប់ប្រាប់សមត្ថកិច្ចអំពីដំណើររឿងទាំងស្រុងថា មុនពេលកើតហេតុ​ រូបនាងបានទៅរកទិញអីញ៉ាំ តែម្នាក់ឯង បន្ទាប់មកនាងបានដើរឡើងត្រឡប់ទៅបន្ទប់​វិញ តាមកាំជណ្ដើរដដែលនោះ ខណៈពេលដែលកំពុងដើរឡើងដល់ជាន់ទី២ និងមិនបានចាប់អារម្មណ៍កន្លែងងងឹត ដែលជនសង្ស័យ២នាក់ ពួនចាំពីពេលណាទេ  ស្រាប់តែលេចមុខចេញមក​ ម្នាក់នៅពីក្រោយ ម្នាក់ទៀតនៅពីមុខ រួចស្ទុះរត់ចូលមកធ្វើសកម្មភាព ចាប់ច្របាច់ក.នាង រួចចាប់បោកក្បាលនឹងជញ្ជាំងទៀត បណ្តាលឲ្យពកក្បាល រួចប្លន់យកទ្រព្យសម្បត្តិរបស់នាងអស់រលីងពីខ្លួន រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្តង ធ្វើឲ្យនាង​ភ័យខ្លាច​រហូតដល់ថ្នាក់ស្លុតអារម្មណ៍យ៉ាងខ្លាំង ហើយស្រែកទ្រហោយំមួយទំហឹងតែម្ដង។

បន្ទាប់ពីឮសំឡេ​ងមនុស្សស្រីស្រែកយំ​នៅអគារជាន់ខាងលើ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយប្រញាប់ប្រញាល់រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឲ្យចុះមកកន្លែងកើតហេតុ ហើយឃើញសភាពរបស់នារីរងគ្រោះមានភាពតក់ស្លុត ភ័យខ្លាច ស្រែកទ្រហោយំ ព្រោះស្លុតអារម្មណ៍រហូតខ្លាចមនុស្សគ្រប់គ្នា អត់ហ៊ានឡើងទៅលើផ្ទះវិញទេ ព្រោះនាងមិនដែលជួបប្រទះរឿងសាហាវបែបនេះទេ។

បន្ទាប់ពីយំខ្លាំងពេក ក្រុមគ្រួសារ​ និងប្រជាពលរដ្ឋ​រួមទាំងសមត្ថកិច្ចបាននាំគ្នាជួយនិយាយលួងលោមម្នាក់បន្តិចៗ​ ឲ្យទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ឲ្យ​សមត្ថកិច្ចកំណត់មុខសញ្ញា ដើម្បីស្រាវជ្រាវតាមចាន់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News