កូនជាង ពង្រាត់ប្រពន្ធមេជាង​ ទៅសម្ងំក្នុងផ្ទះ ហៅទ្វារមិនឆ្លើយ ប្តីសុខចិត្តព្រមលែង

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ បែកធ្លាយស្នេហាត្រីកោណរវាងគ្រួសារបើកសិប្បកម្មកែច្នៃឈើមួយកន្លែង ស្ថិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីព្រឹកថ្ងៃពុធ ៨កើត ខែអស្សជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ។

នាយប៉ុស្តិ៍រដ្ឋបាលនគរបាលអូរចេងលោក កុល មុន្នីស័ក្តិ បានឲ្យអ្នកសារព័ត៌មានដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទ កាលពីយប់ថ្ងៃទី១៦ ខែតុលា នៅវេលាម៉ោង២០ ថា មានករណីពង្រាត់គ្នា ដែលកើតឡើងនៅចំណុចផ្ទះកើតហេតុ ភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ កម្លាំងប៉ុស្តិ៍ក៏បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួននាំមកសួរនាំនៅប៉ុស្តិ៍អូរចេងតែម្តង ។

នាយប៉ុស្តិ៍បន្តថា ភាគីខាងស្រីត្រូវបានស្គាល់ឈ្មោះ ញ. ស.រ. អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះបើកសិប្បកម្ម តុ-ទូ ក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានប្តីឈ្មោះ ពេជ្រ សុភា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មេជាង នឹងមានកូនស្រីចំនួន២នាក់ កូនបងអាយុ១២ឆ្នាំ នឹងកូនប្អូនអាយុ១០ឆ្នាំ ។ ភាគីខាងប្រុសដែលពង្រាត់នាងមកដល់ផ្ទះរបស់ខ្លួន ត្រូវបានស្គាល់ឈ្មោះ ហុង ចន្ត្រា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនជាងធ្វើតុ-ទូ នឹងរស់នៅបណ្តោះអាសន្នជាមួយមេជាងភូមិឃុំខាងលើ រហូតមក ។

យោងតាមពាក្យបណ្តឹងភាគីខាងប្តីស្ត្រីឈ្មោះ ញ៉ែម សារួន បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា វេលាម៉ោង៧យប់ បានឃើញប្រពន្ធរបស់ខ្លួនជិះម៉ូតូជាមួយប្រុសម្នាក់ដែលគាត់ដឹងថា ជាកូនជាងរបស់ខ្លួនឈ្មោះ ហុង ចន្ត្រា ឌុបចេញពីក្រុងបានលុងសំដៅមកផ្ទះរបស់គេនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ត្រូវបានប្តីជិះម៉ូតូតាមមើលសកម្មភាពពីក្រោយរហូតដល់គោលដៅ ។

បន្ទាប់មកពួកគេក៏បានចូលទៅក្នុងផ្ទះបិទទ្វារ ហើយប្តីក៏បានហៅប្រពន្ធឲ្យចេញមកក្រៅផ្ទះ ប៉ុន្តែសូម្បីឆ្លើយឆ្លងមួយមាត់ក៏គ្មាន ទើបបង្កឲ្យមានពាក្យបណ្តឹងទៅដល់ប៉ុស្តិ៍អូរចេងឲ្យមកជួយអន្តរាគមន៍ ។

ស្ត្រីញ. ស.រ. បានសារភាពថា ខ្លួននាងពុំមានស្នេហាអ្វីជាមួយបុរសឈ្មោះហុង ចន្ត្រា នោះឡើយ គឺរាប់អានគ្នាធម្មតាប៉ុណ្ណោះ ។

នាងបានរៀបរាប់ទាំងយំថា កាលមកស្នាក់នៅផ្ទះហុង ចន្ត្រា គ្រាន់តែបណ្តោះអាសន្ន ពិព្រោះការធុញទ្រាន់នៃការរួមរស់ជាមួយប្តីជាង១០ឆ្នាំកន្លងមកនេះ ទី១ ដោយសារប្តីធ្វើបាបផ្លូវចិត្ត ផ្លូវកាយ ស្គាល់គ្រប់រស់ជាតិ មិនបានផ្តល់សេចក្តីសុខ ។ ទី២ នាងសម្រេចចិត្តបញ្ចប់សេចក្តីស្នេហារវាងប្តីប្រពន្ធទើបជ្រើសរើសផ្លូវនេះ ។

លោកពេជ្រ សុភា ក៏បានសារភាពចំពោះមុខសមត្ថកិច្ចថា ប្រពន្ធរបស់ខ្លួន ទី១(ប្រពន្ធដើម)បានចាប់ដៃគ្នាបានជាង១០ឆ្នាំកន្លងមកហើយនៅខេត្តស្វាយរៀង ហើយនាំគ្នាមករស់នៅក្នុងខេត្តរតនគិរីនេះ បានជាង៤ឆ្នាំមកហើយ និងប្រកបមុខរបរបើករោងសិកម្មតុ-ទូ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីប្រពន្ធថា ខ្លួនលួចក្បត់ចិត្តមានស្រីថ្មីគឺ លោកមិនប្រកែកទេ លោកថា ធម្មតាប្រុសតែងតែមាន ប៉ុន្តែលោកមិនចោលទេ ប្រពន្ធដើម ។

ដោយឡែកចំពោះប្រពន្ធរបស់លោកមានសាហាយស្មន់ជាមួយកូនជាងឈ្មោះ ហុង ចន្ត្រានេះ តាំងពីពេលណា គឺលោកពុំបានដឹងនោះទេ ទោះបីមានបងប្អូនជិតខាងខ្សឹបប្រាប់ក៏លោកពុំបានចាប់អារម្មណ៍ដែរ ។ នៅយប់កើតហេតុថ្ងៃទី១៦ ខែតុលានេះ ទើបបែកធ្លាយ ។

លោកបន្តថា បើរឿងរ៉ាវបែបនេះកើតឡើងទៅហើយលោកនឹងបញ្ចប់វាតែម្តង គឺត្រូវទៅបញ្ចប់នៅឯស្រុកកំណើតខេត្តស្វាយរៀង ដោយទីនោះជាកន្លែងផ្តើមស្នេហ៍មានម៉ែឪចាស់ទុំជាសាក្សីដឹងឮ នៃសេចក្តីស្នេហាមួយនេះ ៕

@Amapapa.News