យុវជនមួយក្រុម បានផ្គុំភ្លើងទៀនជា ព្រះឆាយាលក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដើម្បីរំលឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដ្ឋ

អាម៉ាប៉ាប៉ាញ៉ូស

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាថ្ងៃគម្រប់ខួប ៦ឆ្នាំគត់ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

ដើម្បីរំលឹកដល់គុណនូបការៈដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដ្ឋ ថ្នាក់ដឹកនាំខេត្ត យុវជន និងបងប្អូនប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានផ្តុំភ្លើងទៀនជាព្រះឆាយាលក្ខណ៍ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។

ដោយក្នុងនោះម្ចាស់គណនីហ្វេសប៊ុក Seang Hai Huy បានសរសេររៀបរាបថា៖

“ខ្ញុំធ្វើបានតែប៉ុណ្ណេះទេ សម្រាប់ខេត្តរបស់ខ្ញុំ ខ្ញុំសប្បាយចិត្តពេលដែល ប្រាថ្នារបស់ខ្ញុំបានសម្រេច សូមកុំមើលទៅលើរូបតែគួរមើលទៅលើគោលបំណងនៃរួប សូមអរព្រះគុណនិងអរគុណដល់ព្រះសង្ឃ និងបងប្អូនទាំងអស់គ្នាដែល ផ្កល់ជាគំនិត ផ្កល់ជាកម្លាំង នឹង សម្ភារៈថវិកា ដល់ខ្ញុំទើបខ្ញុំអាចធ្វើបាន” ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៨នេះ ជាថ្ងៃទ្រង់យាងសោយទិវង្គតគម្រប់ ៦ឆ្នាំ (១៥ តុលា ២០១២ ដល់ ១៥ តុលា ២០១៨)៕

សូមទស្សនាកម្រងរូបភាព នៅខាងក្រោមនេះទាំងអស់គ្នា

@Amapapa.News