ជារឿងដែលកម្សត់ ឬស្នេហ៍ពិត? ៖ ថ្ងៃភ្ជាប់ពាក្យ កូនកំលោះបានត្រឹមបង្ហាញមុខតាមកាមេរ៉ា​

អាម៉ាប៉ាប៉ាញ៉ូស

សម័យកាលជឿនលឿន ចេះតែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ រឿងក៏ចេះតែមានប្លែកចម្លែកជារៀងរាល់ថ្ងៃផងដែរ ជាក់ស្ដែងដូចកាលពីពេលថ្មីៗកន្លងទៅនេះ ដោយមហាជនជាច្រើនបានលើកឡើងខុសៗគ្នានៅលើបណ្ដាញសង្គម ជុំវិញរូបភាព​ប៉ុន្មានសន្លឹក ដែលត្រូវបានគេចែកចាយ។

រូបភាពនោះគឺនៅក្នុង​ពិធី​ភ្ជាប់​ពាក្យមួយ ដែលក្នុងនោះគឺអ​វត្តមានកូនកំលោះ ហើយក្នុងរឿងនេះដែរ ត្រូវបានប្រភព​បង្ហើបថា ​​កូនកម្លោះមិនអាចចូលរួមបានដោយផ្ទាល់ទេ គឺជាប់​ភារកិច្ចទៅប្រទេសវៀតណាម បាន​ត្រឹមតែវីដេអូខល ប៉ុណ្ណោះក្នុងពិធីភ្ជាប់ពាក្យនេះ ។

ក្នុងនោះដែរមានអ្នកខ្លះសម្ដែងក្ដីសោកស្ដាយជំនួស ដោយចាត់ទុកជាភាពអភ័ព្វ ឯអ្នកខ្លះវិញគឺចាត់ទុកជាស្នេហ៍ពិតទៅវិញ ដោយដ្បិតជាប់ការងារពិតមែន តែកូនកម្លោះបានគោរព​ពាក្យសន្យាចំពោះនារីដែលខ្លួន​ស្រលាញ់​ និងព្រមធ្វើពិធីនេះ​ ទោះបីខ្លួនមិន​បានចូលរួមដោយផ្ទាល់ក្តី ហើយក៏មានអ្នកខ្លះទៀតចូលរួមអបអរសាទរជាច្រើនផងដែរ៕

@Amapapa.News