អាងមានកាំភ្លើង ដកភ្ជង់គំរាមគេ...! ពេលនេះឃាត់ខ្លួនហើយ ជាមន្ត្រីនគរបាលនៃអធិការក្រុងកំពត

អាម៉ាប៉ាប៉ាញ៉ូស

កំពត៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបុរសម្នាក់ដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅផ្នែកខាងក្រោយរថយន្ត យ៉ាងចាស់ដៃ នៅចំណុចផ្លូវចូលទឹលឈូ ខេត្តកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៣ ខែ តុលានេះថា មន្ត្រីដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃនោះបានឃាត់ខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពតហើយ កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង មន្ត្រីនោះឈ្មោះ ម៉េង ដា ភេទ​ប្រុស​ អត្តលេខ​ ៦០០៤៣​ ជា​មន្ត្រី​នគរបាល​ក្រុង​កំពត​៕

@Amapapa.News