ធី​ សុវណ្ណថា ចាយលុយ ៤០ម៉ឺនដុល្លារ​ សម្រាប់សិស្ស ៥០០នាក់ខ្ចី​ដោយគ្មានការប្រាក់ គ្មានវត្ថុបញ្ចាំ​រហូតដល់ ៤ឆ្នាំ

អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិចនាព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០១៨នេះ កញ្ញា​ ធី សុវណ្ណថា​ បានប្រកាសនៅលើគណនីហ្វេសប៊ុកខ្លួនថា:

នាងខ្ញុំ​ សម្រេចផ្តល់​ ៤០ម៉ឺន​ដុល្លា​ (ជាប្រាក់កម្ចី ដោយគ្មានការប្រាក់​ គ្មានវត្ថុបញ្ចាំ) ជូនសម្រាប់សិស្សក្រីក្រ​ ៥០០នាក់​ ដែលចង់មករៀន​ បន្ត​នៅសាកលវិទ្យាល័យ​ នៅរាជធានីភ្នំពេញ​។

សិស្សអាចខ្ចី​ប្រាក់បាន 800$/១នាក់​ រយៈពេល៤ឆ្នាំ ហើយនឹងត្រូវសងប្រាក់វិញ នៅពេលមានការងារ​ សម្រាប់​ ៣មហាវិទ្យាល័យ​

២០០នាក់​ មហាវិទ្យាល័យភាសា​ (អង់គ្លេស)

២០០នាក់​ មហាវិទ្យាល័យ (គ្រប់គ្រង​ គណនេយ​្យ​ ទីផ្សារ)

 ១០០នាក់​ មហាវិទ្យាល័យសុខាភិបាល​ (គិលានុប្បដ្ឋាក​, ឆ្មប)

សូមទំនាក់ទំនង​ Tel: 093 208 222 / 093 209 222

@Amapapa.News